ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តស្វាយរៀង នាំយកអំណោយ​មនុស្សធម៌ ចែកជូនគ្រួសារ​រងគ្រោះ ដោយ​សារខ្យល់កន្ត្រាក់ នៅស្រុកស្វាយ​ជ្រំ
Sa,25 Juli 2020 (Time 08:46 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 870នាក់)


ខេត្តស្វាយរៀង៖គ្រួសាររ​ងគ្រោះ ដោយសារខ្យល់កន្ត្រាក់ កា​លពីថ្ងៃទី២៤ ​ខែកក្កដា ឆ្នាំ២០២០ ចំនួន​៧ខ្នង ខូចខាតទាំងស្រុង៣ខ្នង និងខូចខា​តស្រាល៤ខ្នង(ក្នុងនោះមាន១គ្រួសារ កំពុងរស់នៅ​ជាមួយមេរោ​គអេដស៍) នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ទទួល​អំណោយមនុស្សធម៌របស់សាខា
នា​ព្រឹកថ្ងៃសៅរ៍ ០៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២​០នេះ ដែលដឹកនាំដោយឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈ​កម្មាធិការសាខា អមដំណើរដោយ​លោកជំទាវ លោក លោកស្រីសមាជិក សមា​ជិ​កាគណៈកម្មាធិការសាខា មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បាននាំមកនូវប្រសាសន៍ផ្ដាំ​ផ្ញើសួរសុខទុក្ខពី​សំណាក់ សម្ដេច​កិត្ដិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្ឋរង​គ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមា​នការដោះស្រាយ​បញ្ហានានា របស់បងប្អូនប្រ​ជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និង​សូមសម្តែងនូវការ​សោកស្តាយ​ចំពោះ​ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្កដោ​យគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់។

ទន្ទឹមនេះឯកឧត្តមក៏ផ្ដាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិ​ភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅ​ពេលមានភ្លៀងធ្លាក់ ដែលងាយ​នឹងបង្កឲ្យមានគ្រោះថ្នាក់ ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើល​ថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗ កុំឲ្យលេងទឹក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមាន​អនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់​ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សា​អនាម័យតាម​រយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅ​ពេលទៅណា​មកណា ដើម្បីកា​រពារពីការឆ្លងនៃជំងឺកូវីដ ១៩ ។

អំណោយដែលបានចែកជូនទាំង៧គ្រួសារ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ៣គ្រួសារ ទទួលបាន អង្ករ៣០គ.ក្រ ,មី១កេស ,ត្រីខ១០កំប៉ុង ,ទឹកស៊ីអ៊ីវ៦ដប ,ធុងទឹកជ័រ១ ,ឆ្នាំងបាយ-សម្ល២ ក្រណាត់​កៅស៊ូតង់១ ,កន្ទេលបត់១,ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកាចំនួន២០០.០០០រៀលផង​ដែរ​។ចំណែកគ្រួសាររងគ្រោះស្រាល៤គ្រួសារ ទទួលបានថវិកាចំនួន៥០.០០០រៀល។ជាមួយនេះ ដោយមើ​លឃើញពិការលំបា​ករបស់គ្រួសារ ដែលកំពុងរស់នៅជាមួយមេរោគអេដស៍១គ្រួសារ ឯកឧត្តមបានឧបត្ថម្ភប​ន្ថែមថវិកាចំនួន៥០០.០០០រៀល សម្រាប់ទិ​ញសម្ភារជួសជុលផ្ទះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50814 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
157324 នាក់
ខែនេះ :
562231 នាក់
3 ខែនេះ :
1179430 នាក់
សរុប :
17798416 នាក់