ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អំពាវនា​វដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងទិញផលិត​ផល ពីផ្សារចុងសប្ដាហ៍ របស់មន្ទីរ​ពាណិជ្ជកម្មខេត្តកណ្តាល
Sa,25 Juli 2020 (Time 03:45 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 371នាក់)


ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធ​ផ្សារចុង​សប្ដាហ៍ ដែលរៀបចំ​ដោយមន្ទីរ​ពាណិជ្ជ​កម្មខេត្តកណ្តា​ល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអំពាវនាវ ដល់ប្រ​ជាព​លរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុង​សប្ដាហ៍ របស់មន្ទីរពាណិជ្ជក​ម្មខេត្តកណ្តាល ព្រោះផ្សារ​ចុងសប្ដាហ៍នេះ លក់ផលិ​តផលកសិកម្មក្នុងស្រុក ដែលមានការ​ណែនាំបច្ចេក​ទេសនៃកា​រដាំដុះ និងការចិញ្ចឹម ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។

លោកជំទាវបន្តថា ការចូលរួម​គាំទ្រ និងទិញផលិតផលពី​ផ្សារចុងសប្ដាហ៍ គឺបងប្អូនប្រជាព​លរដ្ឋនឹង​ទទួលបាននូវបន្លែ សាច់ ប្រកបដោយគុ​ណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ពិសេសវាបានរួម​ចំណែកក្នុង​ការលើកកម្ពស់ជីវភាពប្រជា​កសិករនៅក្នុងស្រុក ព្រោះថា បន្លែដែលផ្សារចុង​សប្ដាហ៍​លក់ គឺជាផលិតផលរបស់ប្រ​ជាពលរដ្ឋនៅក្នុងស្រុកផ្ទាល់ ហើយទទួលបា​នការណែនាំ​បច្ចេកទេស នៃការដាំដុះ និងការចិញ្ចឹមត្រឹមត្រូវពីមន្ទីរជំនាញ។

មានប្រសាន៍ក្នុងឱកាសនោះដែរ លោក​ ចាន់ សុខទី អគ្គនាយកពាណិ​ជ្ជកម្មក្នុងប្រទេស និង​ជាប្រធា​នគម្រោងជំរុញទីផ្សារក​សិកម្មខ្នាតតូច អេម (AIMS) បាន​ឲ្យដឹងថា ផ្សារចុងសប្ដាហ៍នេះ បានក្លាយ​ជាទម្លាប់ និងជាការសប្បា​យរីករាយរបស់ប្រជាជនជាច្រើននៅទីក្រុង។ ព្រោះវា​បានបង្កើត​ឱកាសដល់​អតិថិជនទាំងអស់ ដើម្បីបានសា​កនូវផលិតផលដែលមាន គុណភាពខ្ពស់ សុវត្ថិភាព អនាម័​យល្អ មានពាណិជ្ជសញ្ញា ធានាសុខុមាលភាពដល់អតិថិជន ជាងនេះវា​បានបង្កើតឱ្យ​មានកា​រជឿ​ទុកចិត្តគ្នាទៅវិញទៅ​មករវាងអ្នកលក់ និងអ្នកទិញ ដែលនាំមកនូវផល​ប្រយោជន៍ជាក់ស្ដែង​ដល់អ្នក​ទាំងពីរ។

លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលបានឱ្យដឹងដែរថា ការបង្កើតឱ្យមាន​ផ្សារចុង​សប្ដាហ៍នេះ គឺសម្រាប់​ដាក់លក់ផលិតផល កសិផលមួយចំ​នួន ដូចជា បន្លែសរីរាង្គ បន្លែ​សុវត្ថិភាព សាច់មាន់ស្រែ ពងមាន់ និងអង្ករប្រណិតជាដើម ហើយបន្លែទាំងអស់​សុទ្ធតែបានឆ្លងកា​ត់មន្ទីរពិសោធរបស់មន្ទីរ​កសិកម្ម តេសគ្មានសាធាតុគីមីទើបយកមកលក់។

លោកបញ្ចាក់ថា ផ្សារចុងសប្ដាហ៍នេះ នឹងបើកលក់ចាប់ម៉ោង៨និង៣០នាទី ដល់ម៉ោង៥ល្ងាច ដែលមាន​ទីតាំនៅបរិវេណជុំវិញមន្ទី​រពាណិជ្ជកម្មខេត្តកណ្ដាល រៀងរាល់ថ្ងៃចុង​សប្ដាហ៍ គឺថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52401 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158911 នាក់
ខែនេះ :
563818 នាក់
3 ខែនេះ :
1181017 នាក់
សរុប :
17800003 នាក់