ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆេះកុដិលោក សង់អំពីថ្មប្រកក្បឿង នៅវត្តភ្នំបូរី ស្រុកអង្គរបូរី បណ្តាលឲ្យខូចខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន
Sa,25 Juli 2020 (Time 02:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្ត​តាកែវ​៖ករណីអគ្គីភ័យឆាបឆេះកុដិលោក សង់អំពីថ្មប្រកក្បឿង​មានទំហំ ៩x៩ម៉ែត្រ ដែលជា​កម្មសិទ្ធិ​របស់ព្រះ​តេជគុណ ជុំ ចេង ជាព្រះ​ចៅអធិកា​រវត្តភ្នំបូរី​ ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីវេលាម៉ោង​ជាង១៤​ថ្ងៃ​សុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស​២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បណ្តាលឲ្យខូចខាត​សម្ភារៈប្រើ​ប្រាស់មួយ​ចំនួន​នៅក្នុងកុដិ។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ការឆាបឆេះនេះបណ្តាលមកពីដុត​ទៀនវស្សានៅក្នុងកុដិ​។ក្រោ​យ​ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ស​ហ​ការជាមួយកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រែកផ្ទោល រួមជាមួយ​ប្រជាការពារ និងប្រជាពលរដ្ឋ​ក្បែរៗ​នោះ បានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន​០២រថយន្ត ទើបអគ្គីភ័យ​ខាងលើ រលត់ជាស្ថាពរ និងពុំមានឆេះឆ្លងរាលដាល​ដល់កុដិផ្សេងៗទៀតឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48606 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
155116 នាក់
ខែនេះ :
560023 នាក់
3 ខែនេះ :
1177222 នាក់
សរុប :
17796208 នាក់