ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រួសារ​ក្រីក្រចំនួន៦២គ្រួសារ នៅស្រុកកំព​ង់ត្រាច ទទួល​បានប័ណ្ណសមធម៌ ពីរដ្ឋបា​លខេត្តកំពត
Fr,24 Juli 2020 (Time 04:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 346នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយឯកឧត្តម​សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបា​លខេត្ត ប្រធានមន្ទីរអង្គភា​ពជុំវិញខេត្ត និងគណៈអភិបាល​ស្រុក មន្ត្រីរាជការ​ សាលាស្រុកកំ​ពង់ត្រាច កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២០ បាន​អញ្ជើញចែកប័ណ្ណ​សមធម៌ជូន​គ្រួសារ​ក្រីក្រ​ចំនួន៦២គ្រួសារ​ ស្ថិតនៅក្នុងភូមិទាំ​ង៥ នៃឃុំស្វាយ​ទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

នាឱកាសនោះឯកឧត្តម ជាវ តាយ បានមានប្រសាសន៍​សំណេះសំណាល​ទៅកាន់បង​ប្អូនគ្រួសា​រក្រីក្រ ដែលមកទទួលប័ណ្ណសមធម៌ថា៖ ដោយមានការយកចិត្តទុកដាក់ និងការដឹក​នាំដ៏ឈ្លាសវៃ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​យកចិត្តទុកដា​ក់លើវិស័យសង្គមកិច្ច និងសេ​វាគាំពារសង្គម ជាពិសេសដំណាក់កា​លឆ្លងរីករាល​ដាលនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះ​ពាល់ដល់វិស័យជាច្រើន ជាពិសេស​វិស័យសេវាកម្ម នាំឲ្យបាត់​បង់ការងារ​ខ្លះរបស់ប្រជាពលរដ្ឋ ដើម្បីជួយស្រោច​ស្រង់វិស័យនេះ សម្តេចបានបញ្ចេញនូវ​សាច់​ប្រាក់​ផ្តល់ជូនប្រជាពលរដ្ឋតាមរយៈការកំណ​ត់អត្តសញ្ញាកម្មគ្រួសារក្រីក្រ។

ដោយឡែកនៅ​ឃុំស្វាយទងខាងត្បូង ការកំណត់នូវ​អត្តសញ្ញាណកម្មគ្រួសា​រក្រីក្របានធ្វើឡើង​ត្រឹម​ត្រូវ មានតម្លាភាព និងមានសមធម៌ នៅក្នុងដំណាក់កាលកូវីដ-១៩ នេះ ជាលទ្ធផល​ក្រុមការងារ​កំណត់​បាននូវគ្រួសារដែលក្រីក្រពិ​តប្រាកដចំនួន១១០គ្រួសារ ក្រប្រភេទ១ ចំនួន២៨គ្រួសារ ក្រប្រ​ភេទ២​ ចំនួន៨២គ្រួសារ អាជ្ញាធរឃុំ បានចែកប័ណ្ណជូនប្រជាពល​រដ្ឋកន្លងមកបានចំនួន ៤៨គ្រួសា​ររួចមកហើយ និងនៅ​ពេល​នេះ ចែកជូនចំនួន៦២គ្រួសារបន្ថែមទៀត ដោយក្នុងនោះមាន ក្រប្រភេទ​១​ចំនួន៧គ្រួសារ និងក្រប្រភេ​ទ២ចំនួន ៥៥គ្រួសារ។

ជាងនេះទៅទៀតឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យ​បងប្អូនប្រជាពលរដ្ឋ​ទាំងអស់​នៅមូលដ្ឋាន​ឃុំស្វាយទងខាងត្បូង​នេះ ធ្វើការចិញ្ចឹមសត្វគ្រប់​ប្រភេទ ពិសេសវារី​វប្បកម្មឲ្យ​បានច្រើន​ឡើងទ្វេរ​ដង ដើម្បីលើ​កស្ទួយជីវភា​ពរបស់បងប្អូន តាមអនុសា​សន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើបងប្អូនគ្រួសារទាំងអស់ ដែលមកទទួល​យក​ប័ណ្ណ​សម​ធម៌នាពេលនេះ សូមរក្សា​ទុកប័ណ្ណសមធម៌នេះឲ្យបានល្អ ព្រោះថាប័ណ្ណ​នេះ មិនត្រឹម​តែអាច​យកមកប្រើប្រាស់សម្រាប់​បើកប្រាក់ប្រចាំខែនោះទេ ប័ណ្ណនេះអាចយក​ទៅប្រើប្រាស់​តាមការចាំ​បាច់ដូចជា ការពិនិត្យ និងព្យាបាលសុខភាព នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យ​ដោយមិនគិតថ្លៃទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
52194 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
158704 នាក់
ខែនេះ :
563611 នាក់
3 ខែនេះ :
1180810 នាក់
សរុប :
17799796 នាក់