ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
គ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន០៦គ្រាប់ ដែលបន្សល់ពីសម័យសង្គ្រាម ​ត្រូវបានមន្ត្រីជំនាញចុះ​ទៅ​ប្រមូល​យក​ ដុតកំទេចចោល​នៅនឹងកន្លែង
Fr,24 Juli 2020 (Time 03:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


ខេត្ត​បាត់​ដំបង៖គ្រាប់យុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះចំនួន០៦គ្រាប់ ដែលបានបន្សល់ពីសម័យសង្គ្រាម ត្រូវ​បាន​ប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចជើងភ្នំអាងខៀវ ស្ថិតក្នុងភូមិតាថុក ឃុំធិបតី​ ស្រុក​គាស់​ក្រឡ​ ខេ​ត្ត​បាត់ដំបង ក្រោយម​កក៏បាន​រាយការណ៍ជូនសមត្ថកិច្ច រួមជាមួយមន្ត្រី​ជំនាញ​ចុះទៅ​ប្រ​មូលយក ដើម្បីធ្វើការដុតកំទេ​ចចោល​។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានប្រាប់​ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានប្រជាពល​រដ្ឋបាន​ប្រទះឃើញគ្រាប់​យុទ្ធភ័ណ្ឌមិនទាន់​ផ្ទុះជា​ច្រើនគ្រាប់។ក្រោយពីប្រទះឃើញ​ពួកគាត់ក៏បាន​រាយការណ៍មកកាន់​អធិការដ្ឋាននគ​របាល​ស្រុក​គាស់ក្រឡ ភ្លាមនោះលោ​កក៏បានចាត់អោ​យកំលាំងប៉ុស្ដិ៍នគរបាល​រដ្ឋ​បាល​ធិបតី​ សហ​ការជាមួយអង្គការកំចាត់​មីន(halotrustt​)ដើម្បីចុះទៅពិនិត្យ​នៅលើទីតាំងជាក់ស្តែង។

បន្ទាប់​ពីធ្វើការពិនិត្យរួចរាល់​សមត្ថកិច្ចក៏ដូច​ជាមន្ត្រីជំនាញ ក៏ប្រមូលយកបានគ្រាប់​យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះសរុបចំនួន០៦គ្រាប់ ដែលគ្រាប់ទាំងនោះមាន៖
១-​Mortar 60mm(គ្រាប់កាំភ្លើងត្បាល់)ចំនួន០២គ្រាប់
២-​គ្រាប់​ PG7(B41) ចំនួន​០២គ្រាប់ ​
៣-​គ្រាប់​ B40ចំនួន​0​១គ្រាប់ ​
៤-​គ្រាប់​ B62ចំនួន០១គ្រាប់។

​ក្រោយពីប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌទាំង០៦គ្រាប់ខាងលើ ត្រូវបានមន្ត្រីអង្គការកំចាត់មីន (halo​ trust​ )បានរៀបចំធ្វើកា​រដុតកំទេច​ចោលនៅនឹងកន្លែងតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22813 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
129323 នាក់
ខែនេះ :
534230 នាក់
3 ខែនេះ :
1151429 នាក់
សរុប :
17770415 នាក់