ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តប​ន្ទាយមានជ័យ អំពាវនាវដល់​ប្រជាពលរដ្ឋ ប្រុងប្រយត្ន័ចំ​ពោះការផ្ទុះឡើងវិញ នូវ​ជម្ងឺ​គ្រុនឈីក
Fr,24 Juli 2020 (Time 02:32 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 356នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំបន្ទាន់មួយ​ ជាមួយក្រុង ស្រុក មន្ទីរសុខាភិបាលខេត្ត និងមន្ទីរ​ពេទ្យខេត្ត ស្រុក ដើម្បីដា​ក់ចេញផែនការអនុវត្តយុទ្ធ​នាការចុះអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំ​សម្លាប់​មូស​ខ្លា ដាក់បាណក់ឃាត(អាបែត) នៅភូមិ​គោលដៅ ជាការអន្តាគមន៍ ទប់ស្កាត់ជម្ងឺ​គ្រុនឈីក​(Chikungunya) និងជម្ងឺគ្រុន​ឈាមដែលភ្នាក់ងា​រចម្លងគឺមូសខ្លាទូទាំង០៩ ក្រុង ស្រុក ដោយចាប់​ផ្តើមពី​ថ្ងៃនេះទៅ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរ​សៀ​ល​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមប្រុងប្រ​យត្ន័​ចំពោះការផ្ទុះឡើងវិញ នូវជម្ងឺគ្រុនឈីក​នេះ ដោយត្រូវចូ​លរួមសហការអនុវត្តនូវ វិធានកា​របំបាត់​ជម្រកមូសខ្លា សំអាតអនា​ម័យបរិស្ថានតាមផ្ទះ​សម្បែង គេងក្នុងមុង និងបើមា​នបញ្ហា​សុខ​ភាព ត្រូវប្រញាប់ទៅទទួលយក​សេវាពិនិត្យ និងព្យា​បាលនៅមណ្ឌលសុខភាព មន្ទីរ​ពេទ្យដែល​នៅជិតផ្ទះបំផុត និងចូលរួមផ្ត​ល់ព័ត៌មាន ជូនទៅក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ និងអាជ្ញាធ​រមូលដ្ឋាន អំពីបញ្ហាជម្ងឺ ឬព័ត៌មា​នសុខភាពផ្សេងៗ ដើម្បីឲ្យមន្ទីរ​សុខាភិបាល​ខេត្ត ស្រុកប្រតិបត្តិ មណ្ឌ​លសុខភាព និងមន្ទីរពេ​ទ្យជួ​យអន្តាគម​ន៍បានឆាប់រហ័ស និងទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំ​នោះដែរលោក ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបា​លខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា ក្រុម​កាងារឆ្លើយតបបន្ទាន់មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បន្តចុះ​បាញ់ថ្នាំ​សម្លាប់មូសខ្លា នៅភូមិ​គោលដៅ ក្នុងក្រុងប៉ោយប៉ែត ជាផ្នែកមួយនៃការអ​ន្តាគមន៍ ទប់ស្កាត់​ជម្ងឺគ្រុនឈីក​(Chikungunya) និងជម្ងឺគ្រុនឈាម​ដែលភ្នាក់ងារចម្លង គឺមូសខ្លាម្តង​ហើយ​កាលពីព្រឹក​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំចប់​ក្រុមការងារនឹងបន្តយុទ្ធ​នាការចុះអប់រំផ្សព្វផ្សាយ និងបាញ់​ថ្នាំសម្លាប់មូសខ្លា ដា​ក់បាណក់ឃាត(អាបែត) បន្ថែមទៀត តាមផែនកា​រនៃកិច្ចប្រជុំបន្ទាន់ថ្ងៃនេះ។

លោកវេជ្ជៈបណ្ឌិត រឿន សុធី ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាល បានបញ្ជាក់​ថា ជំងឺ​គ្រុនឈីក​បង្កឡើងដោយវីរុសឈីកតាមរយៈមូសខ្លា ជំងឺនេះបង្កឡើងលើមនុស្សគ្រប់វ័យ។ រោគ​សញ្ញាមានសញ្ញាសំខាន់០៣ គឺ
១.គ្រុនក្តៅ៣ទៅ៤ថ្ងៃ
២.ឈឺសន្លាក់ឆ្អឹងជាច្រើនកន្លែង និងមានស្នាមកន្ទួល ឬក្រហមលើស្បែក។ជំងឺនេះមិន​បណ្តាល​ឲ្យអ្នកជំងឺស្លាប់​នោះទេ លើកលែងតែមា​នជំងឺផ្សេងៗដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាក​ស្រោមខួរជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12481 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
118991 នាក់
ខែនេះ :
523898 នាក់
3 ខែនេះ :
1141097 នាក់
សរុប :
17760083 នាក់