ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្ដម គង់ អភិបាលខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក​ឧកញ៉ា ខូវ ជីលី ដែលជាបិតាក្មេក របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Do,23 Juli 2020 (Time 06:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 452នាក់)


ខេត្តកណ្ដាល៖នៅរសៀលថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈ​អ​ភិបាល​ខេត្តកណ្តាល បានដឹកនាំគណៈប្រតិភូម​កចូលរួមគោរពវិញ្ញាណក្ខន្ធ លោកឧកញ៉ា ខូវ ជីលី ដែល​ត្រូវជាបិតា​ក្មេក របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារណការ និង​ដឹកជញ្ជូន នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាល ព្រមទាំងគណៈប្រតិភូ តំណាងឱ្យមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និង​រដ្ឋបាល​ខេត្តកណ្តាល បានចូលរួមរំលែកនូវមរ​ណ​ទុក្ខដ៏ក្រៀមក្រំ ​និងសេចក្ដីសង្វេគជាទីបំផុត ជា​មួយ​ឯកឧត្ដម លោក​ជំទាវ ព្រមទាំងក្រុមគ្រួសារ​ និងបានលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួង​ដល់ដួងវិញ្ញាណ​ក្ខន្ធរបស់ លោកឧកញ៉ា ខូវ ជីលី សូមឱ្យបាន​សោយសុខក្នុង​សុគតិភពកុំបីឃ្លៀង​ឃ្លាតឡើយ ហើយឯកឧត្តម និងគណៈប្រតិភូ ក៏បាននាំយកបច្ច័យមកចូលបុណ្យសពចំនួន៤លាន​រៀលផងដែរ។

សូមបញ្ជាក់ផងដែរថា លោកឧកញ៉ា ខូវ ជីលី បានទទួល​មរណភាពកាលពីថ្ងៃអង្គារ ១កើត ខែស្រា​ពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០ នាទី​ព្រឹក ក្នុងជន្មាយុ ៩១​វស្សា ដោយជរាពាធ។មរណភាព​របស់ លោកឧកញ៉ា ខូវ ជីលី គឺជាការបា​ត់បង់​ដ៏ធំធេង​នូវ​បិតា​បង្កើត បិតាក្មេក ជីតានិង​ជីតាទួតជាទីគោរព​ស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកប​ដោ​យព្រហ្មវិហារធម៌​របស់​ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ព្រោះ​កន្លងមកលោកឧកញ៉ា ខូវ ជីលីតែង​តែខិតខំ​ប្រឹង​ប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា និងចៅៗ ប្រកបដោយគន្លងធម៌ រហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់​ដឹកនាំ​ស្ថាប័ន​នៅក្នុងសង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
23810 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
130320 នាក់
ខែនេះ :
535227 នាក់
3 ខែនេះ :
1152426 នាក់
សរុប :
17771412 នាក់