ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារប្រចាំខែកក្កដា និងទិសដៅ​ការងារ​ខែ​សីហា ឆ្នាំ២០២០
Do,23 Juli 2020 (Time 05:35 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហ​ស្បតិ៍ ០៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ​អញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំបូ​កសរុបលទ្ធផលកា​រងារប្រចាំខែកក្កដា និងទិសដៅ​ការងារខែសីហា ឆ្នាំ២០២០ របស់រដ្ឋបា​លខេត្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ​នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត​ ដោយមានការ​អញ្ជើញចូលរួម​ពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងកា​ររងន​គរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរ​ងកង​រាជ​អាវុធ​ហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និង​មន្ត្រីពាក់​ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអគុណ និងកោតសរសើរ​ចំពោះ​លោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបាន​សហការ​អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន​ក្នុងការផ្តល់សេវា ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អ​ប្រសើរជូន​ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុម​ការងាររាជរដ្ឋាភិបា​លចុះមូលដ្ឋាន​ខេត្ត ក្រុង ស្រុក ព្រមទាំងក្រុម​ការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលបានសហការចុះជួយឧបត្ថម្ភ និង​ដោះស្រាយការលំបាក របស់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងអំឡុងពេល នៃការរីករា​លដា​លជំងឺកូវីដ-១៩នៅតាមបណ្ដាមូលដ្ឋានក្នុងខេត្ត។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់​អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗ​មួយចំនួន​ដូចខាងក្រោម ៖
១-​បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព​នៅក្នុងខេត្ត ឲ្យបានល្អ​ប្រសើរ។
២-​មន្ទីរពាក់ព័ន្ធ ត្រូវសហកា​រជាមួយអាជ្ញាធរដែនដី បន្តតាមដាន និងជំរុញដល់ការបង្កប​ង្កើនផល​ស្រូវ របស់ប្រជាពលរដ្ឋឲ្យបា​នល្អប្រសើរ និងទាន់ពេលវេលា ព្រមទាំងបំផុស និងគាំទ្រដល់​ការដាំ​ដុះ​បន្លែ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម បន្ថែមពីការបង្កបង្កើនផលស្រូវ ជាពិសេស​ប្រភេទផ​លិត​ផល​ដែលចំណាយដើមតិច រយៈពេលខ្លី និងឆាប់ទទួលផល។
៣-​រដ្ឋបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវប​ន្តសហការ និងគាំទ្រការងារចុះធ្វើ​បច្ចុប្បន្នភាព​អត្ត​សញ្ញាណកម្មគ្រួសារក្រីក្រ និងការអនុវត្តកា​រងារឧបត្ថម្ភ​សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ នៅមូល​ដ្ឋានបន្ថែមទៀត ស្រប​តាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងត្រូវធ្វើ​ការដោះស្រាយ​បញ្ហា​ដែល​បានកើតឡើងឲ្យបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវ​ភាពក្រីក្រពិតប្រាកដ។
៤-​មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹង​ការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៥-​រដ្ឋបាលក្រុង ស្រុកត្រូវជំរុញដោះស្រាយទំនា​ស់នៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់ពេល​វេលា​ស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។
៦-​រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងវិធានការអនុវត្តក្នុងការគ្រប់គ្រង និងថែរក្សា​ការពារដីរដ្ឋ​ឲ្យមាន​ប្រសិទ្ធភាពខ្ពស់ ជាពិសេសទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចំណីទន្លេ ស្ទឹង បឹង បួរ ព្រែក និងអាង​ទឹក ហើយក្នុងករណីមានការរំលោភបំពានណាមួយកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចាត់វិធា​នការអនុវត្តតាមផ្លូវច្បាប់ជាបន្ទាន់។
៧-​ត្រូវបន្តយុទ្ធនាការផ្សព្វផ្សាយអប់រំ​ពីវិធានការបង្ការ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ និង​ជំងឺគ្រុនឈាមជាដើម ព្រមទាំងត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល គម្លាតសង្គម និងវិធាន​ការចត្តាឡីស័កឲ្យបានយ៉ាងហ្មត់ចត់ ចំពោះបងប្អូនដែលធ្វើការចំណាកស្រុក នៅពេលដែ​ល​ត្រលប់ចូលមកស្រុកកំណើតវិញ។
៨-​ចំពោះការធ្វើអាជីវកម្មជីកយកអាចម៍ដីនៅតាមបណ្ដាក្រុង ស្រុក ត្រូវជំរុញការអនុវត្តឲ្យបា​នត្រឹម​ត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងបទដ្ឋានបច្ចេកទេស ជាពិសេសអាជ្ញា​ប័ណ្ណអាជី​វកម្ម​។
៩-​បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងយុទ្ធនាការប្រយុទ្ធប្រឆាំ​ងគ្រឿងញៀនខុស​ច្បាប់​ឲ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31241 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
137751 នាក់
ខែនេះ :
542658 នាក់
3 ខែនេះ :
1159857 នាក់
សរុប :
17778843 នាក់