ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា​ ឆ្នាំ២០២០ និងលើ​កទិស​ដៅអនុវត្តការងារខែបន្ត
Do,23 Juli 2020 (Time 04:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 378នាក់)


ខេត្តមណ្ឌលគិរី៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យ​ការងារប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើក​ទិសដៅ​អនុវត្តកា​រងារខែបន្ត នៅសាលប្រជុំស្នងកា​រដ្ឋាននគរបាល ខេត្តមណ្ឌលគិរី​ កាលពីព្រឹកថ្ងៃពុធ​ ២កើត ខែស្រា​ពណ៍ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ​លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគ​របាលជាតិ នៃ​ស្នងការ​នគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុក​ដាក់ទៅលើសកម្មភាព​ការងារប្រចាំថ្ងៃ​ ពិសេសកា​រអនុវត្តគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព ដើម្បី​អោយគោលន​យោបាយនេះ សម្រេ​ច​បាន​ជោគជ័យ​ និងបានដា​ក់វិធានការ​បង្កើនយុទ្ធ​នាការឃោនាផ្សព្វផ្សាយស្តីពីច្បាប់​ចរាចរណ៍​ផ្លូវគោក ពង្រឹងវិធានការ​អនុវត្តច្បាប់ និងអនុវត្តការងារជំនាញតាមតួនាទី​ ភារកិច្ចរបស់ខ្លួន​ អោយ​ទទួល​បានលទ្ធផលល្អប្រសើរបន្ថែមទៀត។ ត្រូវបន្តចុះ​ល្បាតនៅតា​មភូមិសាស្ត្រ​ដែលខ្លួនគ្រប់​គ្រង​ជាប្រចាំ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាពជូនប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរម។​

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម​ពីលោក​ លោកស្រីជាស្នងការរង លោក លោ​កស្រី​ នាយ នាយរ​ងការិយាល័យជំនាញ លោកមេបញ្ជាការ មេបញ្ជាការរង​ទទួល​ការងារសេនាធិការ វរសេនា​តូចនគរបាលព្រំដែនគោ​កទាំងពីរ លោកអធិការ អធិការរង​ទទួលការ​ងារ​សេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគរបា​លរដ្ឋបាល​ទាំង២១ឃុំ-សង្កាត់ លោកនាយប៉ុស្តិ៍ន​គរបាលការពារព្រំដែនគោកទាំង១៤ និងលោក​នាយប៉ុស្តិ៍ន​គរបាលច្រកទ្វារទ្វេភាគីទាំង៣ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20617 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
127127 នាក់
ខែនេះ :
532034 នាក់
3 ខែនេះ :
1149233 នាក់
សរុប :
17768219 នាក់