ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប បើកកិច្ចប្រជុំត្រួតពិនិត្យ​របាយការណ៍ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តន៍​ ឆមាសទី២ ឆ្នាំ២០២០
Mi,22 Juli 2020 (Time 06:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 357នាក់)


ខេត្តកែប៖ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​របាយការណ៍ប្រចាំឆមាសទី១ និងលើកទិស​ដៅអនុវត្តន៍​ ឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត​ ដោយ​មានការអញ្ជើញ​ ចូលរួមដោយ​ លោក​អភិបាលរងខេត្ត លោកស្នងការ​ លោកមេបញ្ជារការ​ នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ​។

កិច្ចប្រជុំនេះក្នុងគោលបំណង​សំខាន់គឺ​ពិនិត្យ ពិភាក្សាលើ​សេចក្តីព្រាងរបាយការណ៍​ បូកសរុបលទ្ធ​ផ​ល​ការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្តឆមាសទី២ របស់រដ្ឋបាល​ខេត្ត​ និងពិនិត្យ ពិភាក្សាលើសេចក្តីព្រាង​សេចក្តីសម្រេចនានា របស់រដ្ឋបាលខេត្ត​ ព្រមទាំងពិនិត្យ ពិភាក្សាការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណ​ត្តិទី៣​ ផងដែរ​។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្ត​ បានលើកឡើងថា ក្នុងនាមជាអាជ្ញាធ​រ​ខេត្ត​ ក្រុង​ ស្រុក​ ត្រូវតែព្យាយាម​ដោះស្រាយ​ នូវរាល់បញ្ហា​ ដែលជាម្រូវ​ការជាក់ស្តែងរបស់មូលដ្ឋាន​ ខិតខំចុះជួបប្រជា​ពលរដ្ឋអោយដល់ខ្នងផ្ទះ​ ដើម្បីសិក្សា​ពីបញ្ហា​ និងតម្រូវរបស់គាត់​ពិត​ ចៀសវៀង​អង្គុយជប់​ពីក្នុងបន្ទប់​ ជាហេតុធ្វើ​អោយកិច្ចការអភិវឌ្ឍន៍ខេត្តមិនទទួលបា​នជោគជ័យ។ ​

ឯកឧត្តម​ បញ្ជាក់ថា ដើម្បីអោយរបា​យការណ៍មានលក្ខណៈគ្រប់ជ្រុងជ្រោយ​ លុះត្រាតែមាន​ការចូល​រួមពិនិត្យ​ អោយបានត្រឹមត្រូវ​ ពីគ្រប់ភាគីអ្នកពាក់ព័ន្ធ​ទាំងអស់ ហើយរបាយការណ៍ត្រូវតែពិត​ ត្រឹម​ត្រូវ​ បង្ហាញពីសកម្មភាព​ជាក់ស្តែង​ និងកំណត់អោយបាននូវទិសដៅច្បាស់លាស់​ ដើ​ម្បីដោះ​ស្រាយ​តម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46314 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
152824 នាក់
ខែនេះ :
557731 នាក់
3 ខែនេះ :
1174930 នាក់
សរុប :
17793916 នាក់