ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិ​ការ គ្រប់គ្រងដីរដ្ឋ​ថ្នាក់ខេត្ត ពិភាក្សាលើ​ការស្នើ​សុំឆ្វៀល​ដីរបស់រដ្ឋ ជូនប្រជាជន នៅមូលដ្ឋាន
Mi,22 Juli 2020 (Time 05:34 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 349នាក់)


ខេត្តស្ទឹងត្រែង៖ការធ្វើប្រទា​នកម្មដីរដ្ឋជូនប្រជាពលរដ្ឋ គឺជាគោល​នយោបាយរបស់​រាជរដ្ឋាភិបាល ដើម្បីរួមចំ​ណែកដោះស្រាយ និងកាត់បន្ថយ​ភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបា​ននូវផ្ទៃដី​របស់រដ្ឋ ព្រមទាំងកាត់បន្ថយបា​ននូវការទន្ទ្រានកាន់​កាប់ដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់​ពីសំណាក់ជ​នខិលខូចមួយ​ចំនួន។ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិ​បាលខេត្តស្ទឹង​ត្រែង និងជាប្រធា​នគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មានប្រ​សាសន៍បែបនេះក្នុងឱកាស​ដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ពិភាក្សាស្តីពី​ករ​ណីប្រជាពលរដ្ឋស្នើសុំឆ្វៀលដីចេញពីតំបន់ការពារ ធនធានធម្មជាតិ គម្របព្រៃឈើ និងច្រករ​បៀងជីវៈ​ចម្រុះរបស់ក្រសួងប​រិស្ថានក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅសាល​ប្រជុំ​សាលា​ខេត្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសា​លាដំបូងខេត្ត គណៈភិ​បាល​ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់​អាវុធទាំង​៣ប្រភេទ និងមន្រ្តីពាក់ព័ន្ធមួយចំនួន​ទៀត។

ក្នុងឱកាសនោះឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍បញ្ចាក់ថា គណៈកម្មាធិការគ្រប់គ្រងរដ្ឋ និងពិ​និត្យ​ការធ្វើប្រទា​នកម្មដីជូនប្រជាពលរដ្ឋ ចំពោះតែប្រជាពលរដ្ឋ និងមន្ត្រីរាជការណា​ដែលបាន​គ្រប់​គ្រងដីរបស់រដ្ឋ​យ៉ាងតិច១០ឆ្នាំប៉ុណ្ណោះ ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យ​ពួក​គាត់មានសិទ្ធិកាន់កាប់ដីទាំងនោះដោយស្របច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
25034 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
131544 នាក់
ខែនេះ :
536451 នាក់
3 ខែនេះ :
1153650 នាក់
សរុប :
17772636 នាក់