ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ពោធដាក់ឲ្យប្រើប្រាស់​ ជាផ្លូវការអគារធ្វើការថ្មី នៃអធិការដ្ឋានន​គរបាលក្រុងស្វាយរៀង ក្រោម​អធិ​បតីភាព ឯកឧត្ដមអភិបាលខេត្តស្វាយរៀង
Mi,22 Juli 2020 (Time 03:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តស្វាយរៀង៖អគារធ្វើកា​រថ្មី នៃអ​ធិការដ្ឋាននគរបាលក្រុង​ស្វាយរៀង ​ត្រូវសម្ពោធដាក់ឲ្យប្រើ​ប្រាស់​ជាផ្លូវការ នាព្រឹកថ្ងៃពុធ ០២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអ​ភិបាលខេត្ត​ស្វាយរៀង និង​ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួម​ពីលោក​អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នង​ការន​គរបា​ល​ខេត្ត លោក លោកស្រីស្នងកា​ររងនគរបាលខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយក​ទីចាត់ការហិរ​ញ្ញវត្ថុសាលាខេត្ត លោកអធិការនគរបាលក្រុង ស្រុក លោក លោកស្រី​ចៅសង្កាត់​ក្នុងក្រុងស្វាយរៀង សប្បុរសជន និងកងកម្លាំងសរុប១១៨នាក់​។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវ​ការកោតសរសើ​រដល់លោក​ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ដែលកន្លងមក​តែងតែយកចិត្ត​ទុកដាក់ ក្នុងក​សាងនូវសមិទ្ធ​ផលនានាជាច្រើន ដើម្បីសម្រួលដល់ការបំ​ពេញការងារ​របស់កងកម្លាំងឱ្យ​កាន់តែមានភាព​ងាយ​ស្រួល និងថ្លែងនូវការអរគុ​ណដល់លោកអធិការនគរ​បាលក្រុង ដែលបានខិតខំកា​រកៀរគរការ​ចូល​រួម វិស័យឯកជន និងសប្បុរសជនទាំ​ងអស់ ជាពិសេ​សលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដែលបានឧបត្ថម្ភថវិកា ក៏ដូចជា​សម្ភារសម្រាប់ការ​សាងសង់អគារធ្វើ​ការដ៏ថ្មីស្រឡាង​ដែល​ត្រូវដាក់​សម្ពោធឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការនៅថ្ងៃនេះ។

ជាមួយនេះ ឯកឧត្ដមក៏សូមឲ្យអាជ្ញាធរមូល​ដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើន​ការអនុវត្តកា​រងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីទប់​ស្កាត់កា​រឆ្លងរាល​ដាលនៅតាមសហគមន៍ ដោយត្រូវពង្រឹង​ការអនុវត្តវិធានការណែ​នាំរបស់ក្រសួង​សុខា​ភិបាល និងត្រូវខិតខំបន្តអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់​ប្រាក់របស់​រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រក្នុង​អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវតាមនី​តិវិធី ចំគោលដៅ ចំមុខសញ្ញា ប្រកបដោយតម្លាភាពសម្រាប់ប្រជាព​លរដ្ឋក្រីក្រពិតប្រាកដ។

ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអរគុណដល់ក​ងកម្លាំងទាំងអស់ ដែលកន្លង​មកនេះ បានខិត​ខំអ​នុ​វត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ា​ងល្អប្រសើរក្នុងការរក្សា​សន្តិសុខ សុវត្ថិភាពជូ​នប្រជាពលរដ្ឋ តាមរយៈ​កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើន​នូវជំនឿទុក​ចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច ព្រមទាំងបាន​ស្នើដល់កង​កម្លាំង​ទាំង​អស់​ត្រូវបន្តពង្រឹងការអនុវត្តគោលន​យោបាយភូមិឃុំ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវបង្កើនការចុះល្បាតឲ្យបានកាន់តែសកម្ម និងរឹត​បន្តឹ​ងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេ​ទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់​ជាទី​បំផុត ដោយត្រូវត្រៀ​មកម្លាំងប្រចាំការឲ្យបាន២៤ម៉ោង លើ២៤ម៉ោង ដើម្បីអន្តរាគម​ន៍ឲ្យបានទា​ន់ពេលវេលា និងធ្វើ​ការបង្ក្រាបឲ្យខា​នតែនូវបទល្មើសគ្រប់ប្រភេទដែលបានកើតឡើង ជាពិសេស​បទល្មើសគ្រឿង​ញៀន ចោរកម្ម និងល្បែងស៊ីសង​គ្រប់ប្រភេទ រួមទាំងបញ្ហាអគ្គីភ័យជាដើម ដើម្បីថែ​រក្សាការ​ពារសន្តិសុខ សុវត្ថិភាពជូនប្រជាព​លរដ្ឋក្នុងមូលដ្ឋាន​ទទួលខុសត្រូវរ​បស់ខ្លួនឲ្យបាន​ល្អប្រសើរ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដល់ជូននូវថវិកា និងសម្ភារមួ​យចំនួន​ដល់អធិការដ្ឋា​ននគរបាលក្រុងស្វាយរៀង សម្រាប់ប្រើប្រាស់ក្នុងអង្គភាព រួមមាន ម៉ាស់ចំនួន៧.៥០០ម៉ាស់ អង្ករ ចំនួន៣០០គ.ក្រ ទឹកស៊ីអ៊ីវចំនួន២០យួរ អាល់កុលចំនួន២០លីត្រ និងថវិកាចំនួន ២.០០០.០០០​រៀល ព្រមទាំងឧបត្ថម្ភថវិកាដែលនៅខ្វះក្នុងការសាងសង់អគារថ្មីនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15241 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
121751 នាក់
ខែនេះ :
526658 នាក់
3 ខែនេះ :
1143857 នាក់
សរុប :
17762843 នាក់