ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមហ៊ុនរបស់ចិន ​នឹងវិនិយោគរោងចក្រដុតសំរាម ដើម្បីផលិត និងផ្គត់ផ្គង់​ឋាមពល​អគ្គីសនី​នៅខេត្ត​សៀមរាប
Di,21 Juli 2020 (Time 05:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តសៀមរាប៖ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោ​គរបស់សាធារណរដ្ឋប្រជាមានិតចិន លើ​ប្រតិបត្តិការរក្សាបរិស្ថាន​ ដោយការសាងសង់រោងចក្រដុតសំរាម ដើម្បីផ​លិត និងផ្គត់ផ្គង់​ឋាម​ពល​អគ្គីសនី​នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញរបាយការណ៍​ជូនឯ​កឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអ​ភិបាល​ខេត្ត និងអ្នកពាក់ព័ន្ធ ព្រមទាំង​មានការចូលរួពីលោក Zhang Xiaozhong ប្រធានការិយាល័យ​តំណា​ងខាងភាគីក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជា​និងសហការី។

រោងចក្រដុតសំរាម ដើម្បីផលិតថាមពលអគ្គីសនី ដែលជាគំរោងវិ​និយោគរបស់ក្រុមហ៊ុនចិន ( MIZ​UDA ) នឹងបានក្លាយជា​ឧបករណ៍រក្សាកា​រពារបរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់កា​របង្កើត​អរីយ​ធម៌ទីក្រុងអនាម័យ (សៀមរាប-អង្គរ )នាពេលអនាគត ក្រោយពេលដែលគំរោងវិនិយោគនេះ ត្រូវបា​នសិក្សាប្រកបដោយជោគជ័យ។សំរាមនៅក្នុងក្រុងសៀមរាបដែលមានជា​ប្រចាំថ្ងៃ​ប្រមាណ​ជាង៤៨០តោន ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ បើគិតរហូតដល់​ឆ្នាំ២​០៣៥ ការប៉ាន់ប្រមាណ​ដែលផ្អែកទៅលើកំណើនប្រជា​ពលរដ្ឋ និងកំណើន​ភ្ញៀវទេ​សចរផងនោះ ក្នុង១ថ្ងៃ សំរាមក្នុងក្រុង​សៀមរាប អាចមានដល់ជា​ង១០០០តោន​។តាមការបង្ហាញ​របស់ក្រុមហ៊ុន​ខាងលើនេះ បានសិក្សាអស់រយៈពេលជាងកន្លះឆ្នាំ និងបានប​ញ្ចប់កាល​ពីមុនខែធ្នូឆ្នាំ២០១៩​កន្លងទៅ។

រោងចក្រនេះដែរក្នុង១ឆ្នាំរោងចក្រនេះ មានតម្រូវការសំរាមប្រមាណជា២១ម៉ឺនតោន និងអាចផលិត​ជា​ថា​មពលអគ្គីសនីផ្គត់ផ្គង់បានប្រមាណជាង ៧៥ម៉ឺន ២សែន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០ភាគរយ នៃតម្រូវការផ្គត់ផ្គង់ក្នុងក្រុងសៀមរាបបច្ចុប្បន្ន។

ឯកឧត្តម អភិបាលខេត្តសៀមរាប ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុងចំពោះគម្រោងវិនិយោគនេះ បើទោះជាសមត្ថភាពនៃការផលិតថាមពលអគ្គីសនីបានត្រឹមតែ១០%នៃត្រូវការយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាមានប្រសិទ្ធភាពក្នុងកិច្ចការពារបរិស្ថានបានមួយកម្រិតទៀត។ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលសម្រាម ការកំណត់តម្លៃលក់ថាមពល ការកំណត់ទីតាំង​សាងសង់រោងចក្រ​នឹងត្រូវសិក្សា​ស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញ ក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពីវឌ្ឍន​ភាពនៃគម្រោងនេះ ដើម្បីជម្រុញល្បឿននៃកិច្ចដំណើរការ តាមតែល​ទ្ធភាពដែល​អាចធ្វើទៅបាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31253 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
137763 នាក់
ខែនេះ :
542670 នាក់
3 ខែនេះ :
1159869 នាក់
សរុប :
17778855 នាក់