ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត បើកយុទ្ធនា​ការ​អប់រំ ផ្សព្វ​ផ្សាយច្បាប់​ស្តីពីចរាចរ​ណ៍ផ្លូវគោគ
Di,21 Juli 2020 (Time 04:31 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


ខេត្តកំពត៖នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្ក​ដា ឆ្នាំ២០២០ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជា​អគ្គលេខាធិការ នៃអគ្គលេខាធិ​ការដ្ឋាន គសចគ លោក អ៊ឹង ឆាយ អភិបាលរងខេត្ត តំណាងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានបើកយុទ្ធនាកា​រអប់រំផ្សព្វផ្សាយ​ច្បាប់ស្តីពីចរាចរ​ណ៍ផ្លូវ​គោគ នៅក្នុងទីបរិវេណមន្ទីរសាធារណការ​ខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯឧត្តមសមា​ជិកក្រុម​ប្រឹក្សាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោកស្នងការរង លោកអភិបា​លក្រុងកំពត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋប្រមាណជា១៦០នាក់។

មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនាព្រឹកនេះលោក អ៊ឹង ឆាយ អភិបាលរងខេត្ត បានបញ្ជាក់ថា៖ ស្ថិតក្នុង​ស្ថានភាពទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ ក្រោមកា​រដឹកនាំដ៏​ឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទើបធ្វើឲ្យមានការរីកចម្រើនឥតឈប់ឈរ ទាំងស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់​សាធារណៈ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងជីវភា​ពល្អប្រសើរ ធ្វើឲ្យមានកំណើន មធ្យោបាយយាន​យន្តកើនឡើង​យ៉ាងគំហុកនា​ប៉ុន្នានឆ្នាំ​កន្លង​ទៅនេះផងដែរ។

ទន្ទឹមនឹងនេះបញ្ហាគ្រោះថ្នាក់ចរាច​រណ៍ក៏ស្ថិតក្នុងកំណើនគួរឲ្យព្រួយបារម្ភ ដោយឡែក​ទីតាំងភូមិ​សា​ស្រ្តក្នុង​ខេត្តកំពតបានកើតឡើង​នូវគ្រោះថ្នាក់​ចរាចរណ៍ចំនួន៨២​ករណីក្នុងរយៈពេ​ល៦ខែកន្លង​មកនេះ​។
ជាការពិតគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិត ការរងរបួស និងការបាត់បង់​ទ្រព្យសម្បត្តិ​មានចំនួន​ច្រើនកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏បានបន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលបណ្តាល​ឲ្យបាត់បង់ធនធានមនុស្ស ដែល​ជះឥទ្ធិពលផងដែរ ដល់​គោលនយោ​បាយកាត់បន្ថយភាពក្រីក្ររបស់​រាជរដ្ឋាភិបាល និងការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិលើ​គ្រប់វិស័​យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5869 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112379 នាក់
ខែនេះ :
517286 នាក់
3 ខែនេះ :
1134485 នាក់
សរុប :
17753471 នាក់