ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាល​រម្លឹកឡើងវិញ​ ស្តីពីបច្ចប្បន្នភាពផែ​នទីសេវាសង្គ​មរ​ប​ស់ភូមិ ឃុំ សង្កាត់
Di,21 Juli 2020 (Time 03:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល លោកជំទាវ ហ៊ុន កុសនី អភិបា​លរងខេត្តកណ្តាល និងលោកជំទាវ នួន នារតី ប្រធានគ​ណៈកម្មាធិ​ការពិ​គ្រោះ​យោបល់​កិច្ចកា​រស្រ្តី និងកុមារខេត្ត ដឹកនាំកិច្ចប្រជុំវគ្គ​បណ្តុះបណ្តាល​រម្លឹកឡើងវិញ ស្តីពីបច្ចប្បន្នភាពផែន​ទីសេវា​សង្គមរ​បស់ភូមិ ឃុំ សង្កាត់​។

លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តី​ពីបច្ចប្បន្នភាពផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ នេះគឺផ្តោត​សំខាន់ទៅ​លើបញ្ហាសុខ​ភាព​មាតា ទារក និងអាហារូបត្ថម្ភ បញ្ហាទឹកស្អាតនិងអនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមា​រតូច និងបញ្ហាភា​ពងាយរងគ្រោះ របស់ប្រជាពលរដ្ឋ។

លោកជំទាវ បានបន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត​គម្រោង​សេ​វាសង្គម ដែលប្រើប្រាស់ថវិកាមូ​លនិធិក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២០ ជាមួយនេះ​ដែរអង្គប្រជុំ​ក៏បានធ្វើការពិនិត្យលើ​ការរៀបចំនៃការកំណត់​បញ្ហាតាមរយៈ​ការគូសផែនទី​សេវាសង្គ​មភូមិ ដើម្បីធ្វើការវិភាគ និងការចាត់អាទិភាពនៃបញ្ហាដាក់បញ្ចូលទៅក្នុងផែការកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣។

ក្នុងនោះ​លោកជំទាវ អភិបាលរងខេត្ត ក៏បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការពិនិត្យឲ្យ​បានម៉ត់ចត ចំពោះ​ការគូសផែនទីសេវាសង្គមនៅតាម ភូមិ ឃុំ សង្កាត់នីមួយៗ ជៀសវាង​ការធ្វើឲ្យ​បាត់បង់អត្ថ​ប្រយោជន៍រ​បស់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងត្រូវផ្តល់ព័ត៌​មានដល់​ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃកា​រប្រជុំកូសផែនទីភូមិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1711 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
108221 នាក់
ខែនេះ :
513128 នាក់
3 ខែនេះ :
1130327 នាក់
សរុប :
17749313 នាក់