ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅក្នុងសង្កាត់គ​យត្របែក ទទួលអំណោយ​មនុស្សធម៌ របស់សម្ដេចតេជោ ពីឯកឧត្ដម អភិបាល​ខេត្តស្វាយរៀង
Mo,20 Juli 2020 (Time 09:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​ដឹកនាំ​មន្ត្រីក្រោមឱវ៉ាត​ ចុះ​ជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា​ ផ្ដល់ជូនដល់ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត ចំនួន៥០​គ្រួសារ ក្នុងសង្កាត់គ​យត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បាននាំនូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្ដេ​ច​តេជោ ​នាយករដ្ឋមន្ត្រី និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដែលជា​និច្ចកា​លសម្តេចតែងតែ​យកចិត្តទុកដាក់ គិតគូរខ្ពស់បំផុត​ចំពោះសុខទុក្ខ​ប្រជាព​លរដ្ឋ​គ្រប់ទីកន្លែង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាពិសេសក្នុងពេលដែលពិភព​លោកកំពុងព្រួយបារម្ភ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេច​បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ​ងាយរងគ្រោះនៅមូលដ្ឋាន ព្រោះ​ឥទ្ធិពលជំងឺកូវីដ-១៩ បានបណ្ដាលឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូន ក្នុងការ​ប្រកប​របរទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេ​ត្តបន្តថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយ​សម្រួលការខ្វះ​ខាត របស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូល​មកដល់ហើយ បង​ប្អូនត្រូវរួសរាន់ត្រៀមលក្ខណៈប​ង្កបង្កើនផល ក៏ដូចជាដាំដំណាំរួមផ្សេៗ ដើម្បីជួយទ្រ​ទ្រង់ជីវភាព​ប្រចាំថ្ងៃ ព្រមទាំងត្រូវមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ ឬរន្ទះជាដើម​។

ទន្ទឹមនោះ ប្រជាព​លរដ្ឋមិនត្រូវធ្វេសប្រហែ​សអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈម​រួមទូទាំង​សក​លលោក នាពេលនេះឡើយ បើទោះ​បីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើង ត្រូវ​បង្កើនកា​រយកចិត្តទុក​ដាក់ខ្ពស់ និងត្រៀមទប់ស្កាត់​គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យ​សុខ​ភាពឲ្យបាន​ជាប្រចាំ ដើម្បីការ​ពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុម​គ្រួសារ​កុំឲ្យមាន​ឆ្លង​មេរោគ កូវីដ-១៩ ក្នុងនោះត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ដោយអនុវត្ត​ឲ្យបានជាប្រចាំនូវសេចក្តីណែនាំរប​ស់ក្រសួងសុខាភិបាល។

ម្យ៉ាងវិញទៀត ត្រូវចូ​លរួមគោ​រពច្បាប់ចរាចរ​ណ៍ផ្លូវគោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុម​គ្រួសារ ធ្វើកា​រអប់រំកូនចៅ ចៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបន្ថែម ដើម្បីបង្កើន​ជីវភាពរស់​នៅប្រចាំថ្ងៃ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារនៅពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ១៥គីឡូក្រាម ម៉ាសចំនួន១០ សាប៊ូប្រូធិច១ដុំ សាប៊ូលុច១កញ្ចប់ អំបិល​១កញ្ចប់ ទឹកស៊ីអ៊ីវ១យួរ សារ៉ុង១ និងថវិកាចំនួន២ម៉ឺនរៀល។ដោយឡែក សមាជិកក្រុមប្រឹក្សា ស្មៀនសង្កាត់ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងបុគ្គលិក​មណ្ឌលសុខភាព សរុប៥០នាក់ ក្នុង​ម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល និងឧបត្ថម្ភអង្ករ១០០គីឡូក្រាម ដល់ប៉ុស្តិ៍ន​គរបាលរដ្ឋបាល​សង្កាត់គយត្រ​បែកផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4306 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110816 នាក់
ខែនេះ :
515723 នាក់
3 ខែនេះ :
1132922 នាក់
សរុប :
17751908 នាក់