ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាព រដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២០
Mo,20 Juli 2020 (Time 08:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណៈបញ្ជាកា​រឯកភាពរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែក​ក្កដា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសា​លាខេត្តកំពត ដោយមានអញ្ជើញចូលរួម ពីគណៈអភិបាលខេត្ត ប្រ​ធានសាលាដំបូងខេត្ត ព្រះ​រាជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាកា​រដ្ឋានការពារ​កោះឆ្នេរ បញ្ជាកា​រដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ អគ្គលេខាធិ​ការដ្ឋាន នៃគណៈ​កម្មការជាតិ​សន្តិសុខលម្ហសមុទ្រ ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាល​ព្រំដែន​ទឹក នាយក នាយករងរដ្ឋបា​លសាលា​ខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុងស្រុក ទីចាត់​ការ អង្គភាពចំណុះសាលា​ខេត្តសរុប​ចំនួន៧៩នាក់។

កិច្ចប្រជុំប្រព្រឹត្តិ​ទៅតាមរបៀបវារៈដូចខាងក្រោម៖
១.មតិបើកអង្គប្រជុំដោយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯ​ក​ភាពរដ្ឋបាលខេត្ត
២.ពិនិត្យ ពិភាក្សាលើសេចក្តីព្រៀងកំ​ណត់ហេតុកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពរដ្ឋបាល​ខេត្តលើក​ទី២៦ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
៣.ពិនិត្យពិភាក្សាលើរបាយការណ៍គ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែមិថុនា ឆ្នាំ២០២០
៤.ផ្សព្វផ្សាយលិខិតលេ​ខ១៩៦ សជណ ចុះថ្ងៃទី០៨ ខេកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពី​កា​រជំរុញការទប់ស្កាត់ ការកាប់ទន្ទ្រានយក​ដី ដោយខុសច្បាប់នៅក្នុងតំប​ន់ការពារធម្មជាតិ​នៅ​តាមខេត្តនានា
៥.​សេចក្តីរាយការណ៍រ​បស់ស្នងការដ្ឋាននគរបាលខេត្តលើការងារអនុវត្តច្បាប់ចរាចរ បញ្ហាគ្រឿង​ញៀន និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
៦.សេចក្តីរាយការណ៍របស់ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្តស្តី​ពីវឌ្ឍនភាព​ នៃការកសាងផ្លូវ​នៅតាមប​ណ្តោយមាត់សមុទ្រ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ
៧.​សេចក្តីរាយការណ៍របស់ ឯកឧត្តម សេង សិរីបុត្រ អភិបាលរង​ខេត្តស្តីពីវឌ្ឍនភាព នៃការដោះ​ស្រាយដី​អតីតសាកលវិទ្យាល័យនរាយន៍ ស្រុកឈូក
៨.សេចក្តីរាយការណ៍រ​បស់អភិបាលស្រុកទឹកឈូស្តីពីវឌ្ឍន​ភាពការចាក់ដីចូលព្រែកក្បាលរមាស ពីសំណាក់​ក្រុមអនាធិបតេយ្យ និងសេចក្តីរាយការណ៍របស់ក្រុង ស្រុក
៩.បញ្ហាផ្សេងៗ
១០.មតិបូកសរុបរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគ​ណៈប​ញ្ជា​ការឯ​កភាពរដ្ឋបាលខេត្តកំពត បន្ទាប់ពី​ស្តាប់នូវរ​បាយការណ៍​ និងការចូលរួម​មតិក្នុងកិច្ច​ប្រជុំ​យ៉ាង​ផុលផុះរួចមក ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯក​ភាពរដ្ឋបាលខេត្តកំពត បានវាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹង​ប្រែងអនុវត្តនូវកា​រងារក​ន្លង​មករបស់កងកម្លាំងប្រដា​ប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។

ទន្ទឹមនោះឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីចូលរួម​ទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ តាមការ​ណែនាំរបស់ក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ១៩៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសក្រុង ស្រុកទាំងអស់ ត្រូវយកចិត្តទុក​ដាក់អនុវត្តឲ្យ​បានខ្ជាប់ខ្ចួននូវខ្លឹមសារនៃលិខិតនេះ ដោយអនុវត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ហើយត្រូវ​ពិនិត្យជាប្រចាំនៅ​ក្នុងភូមិសាស្ត្ររបស់ខ្លួន និងត្រូវសហការគ្នា​ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទ​ប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ ដើម្បីចូលរួមចំណែកថែរក្សាទ្រព្យសម្បត្តិរដ្ឋ​ និងធនធាន​ធម្មជាតិកុំឲ្យមាន​ការទន្ទ្រានកាន់កាប់ជាថ្មី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3825 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
110335 នាក់
ខែនេះ :
515242 នាក់
3 ខែនេះ :
1132441 នាក់
សរុប :
17751427 នាក់