ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបា​លខេត្ត​កំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះ ពិនិត្យទំនប់អាងទឹកតំប​ន់ដែលទើបនឹងជួស​ជុលរួច នៅស្រុកជើងព្រៃ
Sa,18 Juli 2020 (Time 05:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 423នាក់)


ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណ:អ​ភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឈា ប៊ុនរិទ្ធិ អគ្គនាយកកិច្ចការ​បច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយ​ម រួមដំណើរ​ដោយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញក្រសួង និងមន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរស្រុកព្រៃឈរ និងស្រុក​ជើងព្រៃ ចុះពិនិត្យទំនប់អាងទឹក​តំបន់ដែល​ទើបនឹង​ជួស​ជុល​រួច និងមានទីតាំងនៅក្នុងឃុំព្រៃចារ ស្រុកជើ​ងព្រៃ និងឃុំសំរោង ស្រុកព្រៃឈរ។​

ប្រជាពលរដ្ឋអាស្រ័យផលពីអាងទឹកតំបន់ និងប្រជាពលរដ្ឋនៅក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំ​ព្រៃចារ ស្រុកជើងព្រៃ បានសាទរចំពោះសមិទ្ធិផលនេះ និងសូមថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជារដ្ឋាភិ​បាល និងឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម ដែល បាន​ជួយ​ជុលទំន​ប់អា​ងទឹកតំប​ន់នេះ។

ក្នុងឱកាសនៃការចុះពិនិត្យទំនប់អាងទឹកតំបន់ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថាន​ខេត្ត អាជ្ញាធរស្រុក​ព្រៃឈរ និង​ជើងព្រៃ ដាំដើមស្តៅតា​មបណ្តោយទំ​នប់ ដើម្បីការ​ពារការហូរ​ច្រោះជើងទំនប់ ម្យ៉ាងដើម្បីប​ង្កើនសោភណ្ឌភា​ពទំនប់។

គួរបញ្ចាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមការដ្ឋានជួសជុលកាលពីចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបា​លខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំ​នប់អាងទឹកតំបន់ និង​ជួសជុលសំណង់​សិល្បការរួមមាន ជួសជុលទំនប់អាងទឹកប្រវែង៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣​កន្លែង។ទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបា​នចំនួន១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោច​ស្រពបន្ថែមលើផ្ទៃ​ដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំ​រួម​ផ្សំ៤០ហិចតា របស់ប្រជាពលរដ្ឋចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើង​ព្រៃ ចំនួន៣.២១៣គ្រួសារដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5677 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112187 នាក់
ខែនេះ :
517094 នាក់
3 ខែនេះ :
1134293 នាក់
សរុប :
17753279 នាក់