ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជន​សង្ស័យ ចំនួន​០២នាក់ ពាក់ពន្ធ័ករណីលួច
Sa,18 Juli 2020 (Time 04:18 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 399នាក់)


ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ ក៏ដូច​ជាការណែនាំរបស់លោកវរ​សេ​នី​យ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងា​រនគរបា​ល​ព្រហ្មទ័ណ្ឌ នៅវេលា​ម៉ោង០៨និង២៧នាទីព្រឹក ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូតទោ​ស័កព.ស.២៥៦​៤ ត្រូវនិងថ្ងៃទី១៨ ខែ​កក្កដា​ ឆ្នាំ​២០២០ ​ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិ​ការនគរបាលស្រុកថ្មគោល​ បានដឹកនាំ​មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ​និងឃាត់ខ្លួនជន​សង្ស័យ​បានចំនួន​០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជា​ពលរដ្ឋឈ្មោះ វិញ វ៉ើន ភេទប្រុស អាយុ​៤​១ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ប្តឹងពីករណីចោរលួច​ក្នុងលំនៅរបស់​ខ្លួន​កាលពីយប់ថ្ងៃទី១៨ ខែ​កក្កដា​ ឆ្នាំ​២០២០ វេលា​ម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ។​

ជនសង័្សយទាំង២នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ
១-ឈ្មោះ ឆាយ សៅ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល​ខេត្តបាត់ដំបង​។
២-ឈ្មោះ ង៉ែត សុភាស់ ភេទប្រុស អា​យុ៣៣ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោក​ឃ្មុំ ស្រុកថ្មគោល ខេត្ត​បាត់ដំបង​។

ក្រោយពីឃាត់ខ្លួន​សត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន៖
-ម៉ូទ័រចំនួន០១គ្រឿង
-ធុងបាសចំនួន០១គ្រឿង
-ទូរស័ព្ទដៃម៉ាកoppoចំនួន០១គ្រឿង

បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង នគរបាលស្រុក កំពុងរៀបចំបញ្ជូន​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការបន្តតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3128 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
109638 នាក់
ខែនេះ :
514545 នាក់
3 ខែនេះ :
1131744 នាក់
សរុប :
17750730 នាក់