ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលជាតិ នៃស្នង​ការដ្ឋាន​នគរបាលខេត្តកែប
Sa,18 Juli 2020 (Time 01:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 409នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុ​ប្រធាននាយកដ្ឋាន​បុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នង​ការរងន​គរបាលជាតិ និងជាប្រធា​ននាយកដ្ឋានបុគ្គលិក ឯកឧត្តម អ៊ុក ថា អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគ​របាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន២៦៦នាក់ ក្នុងនោះផ្ទេរស​ម្រួលភារ​កិច្ច​ចំនួន៨៦នាក់។

ពីធីក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរៈសេនីយ៍ប្រតិភូអមដំណើរ តំណាង​ប្រធាន​សាលាដំបូង​ខេត្តកំពត កែប លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត តំណាងមេ​បញ្ជាកា​រកង​រាជអាវុធ​ហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិកា​រសឹករងខេត្ត និងអធិការនគរបាលក្រុង ស្រុក ផង​ដែរ។

មានប្រសាសន៍​ទៅកាន់អង្គពិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក បានពាំនាំប្រសា​សន៍ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់ នាយឧត្តម​សេនីយ៍ ប៉ែន វិបុល អគ្គស្នង​ការរងនគ​របាលជាតិ និងជាប្រធាន​នាយកដ្ឋានបុគ្គលិក ដែលបានផ្តាំផ្ញើរ​ដល់កង​កម្លាំងនគរ​បាល​ទាំងអស់ ត្រូវរួមគ្នាបន្ត​ខិតខំបំពេញ​ការងារតាមជំនាញរៀងៗខ្លួន និងខ្លួន​ឯកឧត្តមផ្ទាល់ សូមកោ​តសរ​សើរ ដល់មន្ត្រីកងកម្លាំ​ងនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំ​សម្រេចបានស​មិទ្ធផលជា​ច្រើនក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ និងត្រូវ​មានឥរិ​យាបទទន់ភ្លន់ ផ្តល់​សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ទាន់ពេលវេលា និងត្រូវបន្តការ​អនុវត្តគោលន​យោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មាន​បទល្មើសលួច ឆក់ ប្លន់ គ្រឿង​ញៀន ព្រមទាំង​កាត់បន្ថយ​គ្រោះថ្នាក់ច​រាចរណ៍ឱ្យ​នៅកំរិតអប្បបរមា បន្ថែមពីនេះ​ត្រូវគោរព​ឱ្យបាន​ម៉ឺ​ងម៉ាត់ នូវវិន័​យរបស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយ​ខ្លួនជា​មន្ត្រីគំរូ ដែលជាជំនឿជឿទុកចិត្តរប​ស់ប្រជាពលរដ្ឋគ្រប់ៗរូប នៅក្នុងមូលដ្ឋានខេត្តកែបផងដែរ។

បន្ថែមពីនេះឯកឧត្តម បានណែនាំឱ្យមន្ត្រីកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យ​ជាប្រចាំដើម្បីបង្ការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល។

បន្ទាប់ពីសំណេះ​សំណាលឯកឧត្តម ឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធា​ននាយកដ្ឋាន​បុគ្គលិក បានអញ្ជើញបំពា​ក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបា​លជាតិ ចំនួន១៨០នាក់ រួមមាន៖
១/ថ្នាក់វរសេនីយ៍ចំនួន៦៧រូប (វរសេនីយ៍ឯកចំនួន៦រូប ,វរសេនីយ៍ទោ ចំនួន៣៥រូប និងវរសេនីយ៍ត្រី ចំនួន២៦រូប)។
២/ថ្នាក់អនុសេនីយ៍ ចំនួន១១២រូប (អនុសេនីយ៍ឯកចំនួន៥២រូប ,អនុសេនីយ៍ទោចំនួន៣៤រូប និងអនុ​សេ​នីយ៍ត្រី ចំនួន២៦រូប)។
៣/ ថ្នាក់ព្រិន្ទបាលឯក ចំនួន១រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5617 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112127 នាក់
ខែនេះ :
517034 នាក់
3 ខែនេះ :
1134233 នាក់
សរុប :
17753219 នាក់