ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្ត​កំពត អញ្ជើញចុះជម្រុញទីផ្សារ និងទស្សនកិច្ច​ស្វែងយល់ ក​សិដ្ឋានចិញ្ចឹម​មាន់ស្រែ​ខ្នាតតូច រោងចក្រផលិតកែច្នៃ វេចខ្ចប់សាច់មាន់ និងកសិដ្ឋានដាំចេ​កអំបូងលឿង
Fr,17 Juli 2020 (Time 09:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 393នាក់)


ខេត្តកំពត៖ឯក​ឧត្តម ជាវ តាយ អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ​អញ្ជើញអមដំណើរ ឯក​ឧត្តម ប៉ាន​ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា​ណិជ្ជកម្ម នាថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២០ ចុះជម្រុញទីផ្សារ និងទស្សន​កិច្ចស្វែង​យល់ក​សិដ្ឋាន​ចិញ្ចឹម​មាន់ស្រែខ្នាតតូច (AIMS) ,រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់ និងកសិដ្ឋា​នដាំចេក​អំបូងលឿង។

នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ចចំនួន៣ទីតាំង៖
១.កសិដ្ឋានចិញ្ចឹមមាន់ ស្ថិតភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ការចិញ្ចឹមមាន់ស្រែនេះ ជា​ផ្នែកមួយ​នៃគម្រោងជំរុញទីផ្សារសម្រាប់កសិ​កម្មខ្នាតតូច (AIMS)។​ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​លើក​ទឹក​ចិត្តប្រជាកសិករ​ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និង​ឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសកា​រចិ​ញ្ចឹម​មាន់ស្រែ ដែលកំពុងមានតម្រូវ​ការខ្ពស់នៅលើទីផ្សារ។ក្រសួងពា​ណិជ្ជកម្ម ធ្វើការ​សម្រប​សម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំ​អភិវឌ្ឍន៍ខ្សែចង្វាក់ផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិត​កម្មជាមួយទីផ្សារ​ដែលមាន​ស្រាប់ ដើម្បីកាត់បន្ថយកា​រនាំចូលទំនិញពីបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជា​ធានាការ​អភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

២.រោងចក្រផលិតកែច្នៃសាច់ និងវេចខ្ចប់សាច់មាន់របស់ក្រុមហ៊ុន 3PLe Farm Co. Ltd ស្ថិតនៅភូ​មិឈើ​ទាល ឃុំជម្ពូរវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ផលិតមាន់បានចំនួនប្រមាណ១,៥លានមាន់ ក្នុង​មួយឆ្នាំ។បច្ចុប្បន្នក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមមាន់ មានសមត្ថភាពផ្ទុកមាន់បានចំនួន ៣៥០០០​ក្បាល និងដែលគ្របដណ្ដប់លើដី​ទំហំ៨ហិកតា នៅភូមិព្រៃត្នោត ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត​។ នៅក្នុងឱកាស​នោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរដល់ដំណើរការចង្វាក់ផលិតកម្ម និងស្តង់ដាអនាម័យ សុវត្ថិភាពសាច់នៅក្នុងរោងចក្រនេះ ព្រមទាំ​ងលើកទឹក​ចិត្តឲ្យក្រុមហ៊ុន​ពង្រីក​ការផលិត និងចែកចាយផលិតផលរបស់ខ្លួន នៅតាមទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារបរទេស។

៣.កសិដ្ឋានដាំចេ​កអំបូងលឿងរបស់ក្រុមហ៊ុន ឡង មេត អេហ្គ្រីខលឈ័រ ស្ថិតនៅភូមិជុំផ្តៅ ឃុំត្រ​ពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ ការវិនិយោគ គឺជាការបណ្ដាក់ទុនវិនិយោគរួមគ្នា រវាងអ្នកវិនិ​យោគគិន​ក្នុងស្រុក និងក្រៅស្រុក មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានកម្មករជាង៧០០នាក់ បម្រើការងារវេចខ្ចប់ និងដាំកូនចេកបានជាង៣០០ហិកតា ដោយការដាំដុះ និងថែទាំប្រកប​ដោយបច្ចេកទេសនិងស្តង់ដារ ដើម្បីតម្រូវចិត្ត ក៏ដូចជាស្របតាមតម្រូវការនៃទីផ្សារនាំចេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធិផលនានាដែល​ក្រុមហ៊ុនស​ម្រេច​បានក្នុង​រយៈពេលដ៏ខ្លី ព្រមទាំងបានសា​ទរចំពោះភាពឆ្លាតវៃរបស់ក្រុមហ៊ុន ដែលបានចាប់យកឱ​កាសធ្វើការវិនិយោគ កសិដ្ឋានចំការចេកអំបូងលឿង ចំពេលដែលទីផ្សារចេ​កត្រូវបាននាំទៅប្រ​ទេសចិន។សមិទ្ធផលនេះ ស្តែងចេញពី​ការខិតខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិ​បាលក្នុង​ការលើ​កស្ទួយវិស័យកសិកម្ម និងប្រែក្លាយវិស័យ​កសិកម្មទៅជាកសិ-ឧស្សាហកម្ម និងវិស័យឯកជន​ទៅជាកសិពា​ណិជ្ជករ រួមជាមួយការជម្រុញធ្វើទំនើបកម្មកសិកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5509 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112019 នាក់
ខែនេះ :
516926 នាក់
3 ខែនេះ :
1134125 នាក់
សរុប :
17753111 នាក់