ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលស្រុកសូទ្រនិគម បើកកិច្ចប្រជុំស្ដីពី​ការចាត់វិធាន​ការទប់ស្កាត់ និងបង្រ្កាបការ​កាប់រាន ដុត ឈូសឆាយ ទន្រ្ទាន​ហ៊ុមព័ទ្ធ​ដីរដ្ឋ
Fr,17 Juli 2020 (Time 07:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 446នាក់)


ខេត្តសៀមរាប៖​នារសៀលថ្ងៃសុក្រ​ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ​ខែកក្កដា ឆ្នាំ២០២០ លោក ពិន​ ប្រាកដ​ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជា​ប្រ​ធាន​ក្រុម​ការងារទទួលបន្ទុក​ចុះស្រុកប្រាសាទបាគង​ និងស្រុកសូទ្រនិគម បានដឹកនាំ​កិច្ចប្រជុំ​ស្ដីពីការចាត់វិធា​នការទប់ស្កាត់ និងបង្រ្កាប ការកាប់រាន ដុត ឈូសឆាយ ទន្រ្ទានហ៊ុមព័ទ្ធដីព្រៃសហ​គម​ន៍ព្រៃឈើ ដីតំបន់ព្រៃលិចទឹក ដីតំបន់ការពារធ​នធានធម្មជាតិ ឬដីតំបន់ការពារ អភិរក្ស ក្នុងភូមិ​សា​ស្រ្តស្រុកប្រាសាទបាគង​។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាស្រុកសូទ្រនិគម ខេត្តសៀមរាបដោយ​មានការ​អញ្ជើញ​ចូលរួមពី​លោក​ ម៉ក់​ ប្រុស អភិបាល​ នៃគណៈអភិបាល​ស្រុកសូទ្រនិគម​ ទីចាត់កា​រអន្តរ​វិស័យ លោក​មេបញ្ជាការកងកម្លាំង​ទាំង៣ប្រភេទ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត មន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរ​បរិស្ថានខេត្ត​ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូប​នីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយករដ្ឋបាលស្រុក ប្រធាន អនុប្រធាន ការិយា​ល័យ អង្គភាព​ចំណុះស្រុកទាំង១៣ នាយសង្កាត់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ​ លោក លោកស្រី មេឃុំ និងមន្រ្ដីពាក់ព័ន្ធ។

យោ​ងតាមអនុសាសន៍ណែនាំរបស់ប្រមុ​ខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កា​លពី​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក។កិច្ចប្រជុំនេះផ្ដោត​សំខាន់​ទៅលើពីរ​ចំណុចគឺ៖
១.អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តតាមដាន និងហាមឃាត់ដាច់​ខាតកុំឲ្យមានការចូល​កាប់ទន្រ្ទានដី​ព្រៃគ្រប់ប្រភេទរបស់រដ្ឋបន្តទៀត។
២.អាជ្ញាធរភូមិ ឃុំ ត្រូវស្រង់ទិន្ន​ន័យអាស្រ័យផលយូរឆ្នាំរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5569 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
112079 នាក់
ខែនេះ :
516986 នាក់
3 ខែនេះ :
1134185 នាក់
សរុប :
17753171 នាក់