ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថៃអនុញ្ញាត​ឲ្យរថយន្ត៥០​គ្រឿង​ក្នុង១ថ្ងៃចេញចូល ដឹកទំនិញតាមការ​ចាំបាច់​ និង​អា​ជីវក​រផ្សាររោង​ក្លឿ​តែមា​នលក្ខខ​ណ្ឌ
Fr,10 Juli 2020 (Time 07:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 396នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២០​ខាងមុខនេះ ភាគីខាងថៃបានអនុញ្ញាត​ឲ្យរ​ថយន្ត​ចំនួន​៥០គ្រឿងក្នុង១ថ្ងៃចេញ ចូលដឹក​ទំនិញតាមការចាំបាច់​តាមការកំណត់ និងអាជីវក​រផ្សារ​រោ​ងក្លឿ​ក៏ឲ្យចូល​ដែរតែមានលក្ខខណ្ឌ របស់អាជ្ញាធរថៃ ហើយក្នុងរ​ថយន្ត១គ្រឿង​​អនុញ្ញាត្តិ​ឲ្យមា​នមនុស្សតែ២នាក់ក្នុងនោះ​មានអ្នកបើក និងព្រូ។នេះបើតាម​ការអះអាងរបស់លោក ង៉ោ ម៉េងជ្រូន អភិបាលរ​ងខេត្តបន្ទាយ​មាន​ជ័យ ​ថ្លែងក្នុង​កិច្ចប្រជុំក្នុង​សា​លាខេត្ត​ ដោយ​មានការ​ចូលរួមមន្ត្រីពា​ក់​ព័ន្ធ​មានដូចជា មន្ទីរសុខាភិបាល គយ មេច្រក អន្តោប្រវេសន៍នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​។

លោក ង៉ោ ម៉េងជ្រូន បានបញ្ជាក់ថា អ្នកបើកបររថយន្ត និងអ្នករួមដំណើរសូម​អនុវត្តតាមច្បាប់​ឆ្លង​ដែន ត្រូវបង្ហាញឯកសារចេញ និងចូលប្រទេសរ​ហូតទាល់តែ​បានធ្វើលិខិត​បញ្ជាក់ពី​ទំនិញ​និង​បញ្ជាក់ពីកន្លែង​ចំណតនិងទី​តាំងបញ្ជូនទំនិ​ញឲ្យបាន​ជាក់លាក់។ចំពោះអ្នកធ្វើដំណើរ​ចូលមក​ដឹកទំនិញ​ត្រូវមានអ្នកបើកមួយនាក់ នឹងអ្នករួមដំណើរជាមួយនាក់ អ្នកដំណើរដែល​ចូលមក​ត្រូវ​ពាក់ឧបករណ៍​ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវពាក់ម៉ាសឲ្យ​បានជា​ច្រចាំ វាស់កំដៅសិន ទើបអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់ បែបបទក្នុងការស្នើរសុំ អនុញ្ញាតឆ្លងកាត់ សេចក្តីលំអិតទាក់ទងនិងយានយន្ត តម៉២ រាយនាមអ្នក​បើកយានយន្តតម៉៤ បែបបទ តម៉៨ លិខិត​បញ្ជាក់​ពីការបញ្ជូនទំនិញ មានឯកសារឆ្លងដែន មានលិខិតឆ្លងដែន ប័ណ្ណព្រំដែន និងប័ណ្ណឆ្លងដែន​ប​ណ្ណោះអាសន្ន។

លោកបានបញ្ជាក់ទៀតថា រថយន្តទាំង៥០គ្រឿងនោះ ត្រូវគោរព​តាមពេលវេលា​ដែលត្រូវឆ្លងកាត់​ចាប់​ពីម៉ោង​៨ព្រឹក ធ្វើដំណើរត្រឡប់​មកវិញនៅវេលាម៉ោង១ថ្ងៃត្រង់ ក្នុងមួយថ្ងៃ​ជាកំហិត​យាន្តយន្ត​ចេញចូលមិនលើសពី៥០គ្រឿងជាដាច់ខាត។រថយន្តទាំង៥០គ្រឿងនោះ​អាចចូលធ្វើ​ដំណើរក្នុងមួយ​ថ្ងៃបាន​តែផ្សារមួយប៉ុណ្ណោះ១គឺផ្សារអិនឌូចិន ២ផ្សារហ្គោលឌិន grand ៣គឺផ្សារអបច ៤គឺផ្សារ​បេនចាក់វ៉ាន់ ៥គឺផ្សាររ៉ាក់តាក់ណាក់ថាំ ៦ផ្សារដេត​ថៃ។

លោកបានបញ្ជាក់ទៀតថា ចំពោះប្រជាជនកម្ពុជា ដែលចូលមកដឹកទំនិញក្នុងមួយថ្ងៃៗ សូមចូល​តាមផ្លូវ​ដែលបាន​កំណត់ជូន​យ៉ាងតឹងរ៉ឹង និងអនុញ្ញាតឲ្យស្ថិតក្នុងបរិវារវេន របស់ខ្លួនប៉ុណ្ណោះ ព្រម​ទាំង​មានការកំណត់​ពេលវេលាជាក់លាក់ សម្រាប់ដឹកជញ្ជូនទំនិញរបស់ខ្លួន អោយទាន់​តាមពេល​វេលា​កំណត់សកម្មភាពនិងការណែនាំដែលគួរអនុវត្ត អនុញ្ញាតចំពោះ​តែការដឹកជញ្ជូន​ទំនិញនៅ​ក្នុងផ្សាររោងក្លឿ តាមទីតាំងដែល​បានអនុញ្ញាត និងមិនត្រូវធ្វើដំ​ណើរចេញពីប​រវេន ដែលបាន​កំណត់​ជូនជាដាច់ខាត ពេលដែលចូលមកក្នុងបរវេន​ផ្សាររោ​ងក្លឿ ដែលអនុញ្ញាត និងមិនអនុញ្ញា​តបុគ្គល ដែលមិនពាក់ព័ន្ធចូលមកក្នុង​បរវេនផ្សារ ដែលអនុញ្ញាតជាដាច់ខាត។

ចំពោះម្ចាស់តូបទំនិញ​មុននឹងធ្វើដំណើរត្រឡប់​ទៅវិញសូមពិនិត្យ និងបិទប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងចាកចេញ ដើម្បីជាវៀនមានអគ្គិសនីឆាបឆេះ ប្រសិនបើមានការល្មើស នឹងច្បាប់ឬបទបញ្ជាភ្នាក់ងារប្រតិបត្តិ មានតួនាទីប្រចាំការនិងធ្វើការបញ្ឈប់សកម្មភាពនេះភ្លាមៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3628 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107000 នាក់
ខែនេះ :
555882 នាក់
3 ខែនេះ :
1166423 នាក់
សរុប :
17808819 នាក់