ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបា​ទក្រហមកម្ពុជា ខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូន​ពលរដ្ឋមាន​ជីវភាព​ខ្វះ​ខាត៥៨គ្រួសារ ​នៅស្រុកស្វាយទាប
Fr,10 Juli 2020 (Time 06:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 375នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិ​ការសាខាកាកបាទ​ក្រហមកម្ពុជាខេត្ត​ស្វាយរៀង និងសហការីនាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជួប​សំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនជនងាយរងគ្រោះ (ចាស់ជរា២៣គ្រួសារ ជនពិកា៣នាក់ ស្ត្រីមេម៉ាយ១៤គ្រួសារ និងគ្រួសារមានជីវភា​ពខ្វះខាត១៨គ្រួសារ) សរុប៥៨គ្រួសារ ក្នុងស្រុក​ស្វាយ​ទាប មកពីឃុំរមាំងថ្កោល១៥គ្រួសារ ស្វាយរំពារ១៤គ្រួសារ គគីសោម១៥គ្រួសារ និងឃុំព្រៃតាអី១៤​គ្រួសារ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវ​ការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច​កាល​សម្តេច​តែងតែ​យក​ចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ​សា​សនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាពិសេ​សក្នុងពេល​ដែលពិភព​លោកកំពុងព្រួយបារម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេច​បានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះ​បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិព​លជំងឺកូវីដ-១៩ បានបណ្ដាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់​បងប្អូនក្នុងការ​ប្រកបរប​រទទួល​ទានប្រចាំថ្ងៃ។

ឯកឧត្តមប្រ​ធានគណៈកម្មាធិការសាខាក៏បានបញ្ជាក់ដែរថា អំណោ​យមនុស្សធម៌ទាំងអស់នេះ គ្រាន់​តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សា​បាន​ឈា​ន​ចូលម​កដល់ហើ​យ ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីជួយទ្រទ្រង់ជីវភាព​ប្រ​ចាំថ្ងៃ​។ឯកឧត្តមក៏​បានក្រើនរម្លឹកដល់ប្រជាពលរ​ដ្ឋទាំងអស់ មិនត្រូវធ្វេស​ប្រហែសអំពីជំងឺកូវីដ១៩ ដែលជា​បញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំ​នួនអ្នកឆ្លង​នៅក្នុងប្រ​ទេស​យើងមានតិចក្តី តែយើងត្រូវបង្កើន​ការយកចិត្តទុកដា​ក់ខ្ពស់ និងត្រៀម​ទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវ​ធ្វើអនាម័យសុខភា​ពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងក្រុម​គ្រួសារកុំ​ឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឱ្យសោះ​ក្នុងការចូល​រួមប្រយុទ្ធប្រ​ឆាំងទប់ស្កាត់ជា​មួយរាជ​រដ្ឋា​ភិបាលយើង ។

ឯកឧត្តមក៏បានធ្វើការអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែអនុវត្តឱ្យបានជា​ប្រចាំនូវសេ​ចក្តីណែ​នាំរបស់ក្រសួងសុខាភិបាលគឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោម​ក្រុមមនុស្សច្រើន ឬទីប្រជុំជននានា ម្យ៉ាងវិញទៀតត្រូវ​ចូលរួមគោរពច្បាប់ច​រាចរ​ណ៍ផ្លូវ​គោកថ្មី ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សំខាន់កាត់បន្ថយឱ្យ​បាននូវ​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើការអប់រំកូនចៅ ជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបន្ថែម ដើម្បីប​ង្កើន​ជីវភាព​រស់នៅប្រចាំថ្ងៃ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង៥៨គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥ គ.ក្រ មី ១កេស ត្រីខ១០កំប៉ុង ក្រមា១ សាប៊ូ២ដុំ អាវយឺត២ ម៉ាស់១ ថវិកាចំនួន៤០,០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1436 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
99870 នាក់
ខែនេះ :
551037 នាក់
3 ខែនេះ :
1128771 នាក់
សរុប :
17810579 នាក់