ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសចូលកាន់មុខតំណែង ​អភិបាលរង នៃគណៈអភិបាលខេត្តកំពត
Fr,10 Juli 2020 (Time 06:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 356នាក់)


ខេត្តកំពត៖នារសៀលថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២០ ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមជាវ តាយ អភិបាល នៃគណៈអ​ភិបាលខេត្តកំពត ឯកឧត្តម​ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកា​សចូ​លកាន់មុខតំណែ​ងអភិបាលរង នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​ លោកជំទាវប្រតិភូឯកឧត្តមរដ្ឋលេខាធិការ និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។
យោង​អនុក្រឹត្យ​លេខ២២៥ អនក្រ.តត​ ចុះថ្ងៃចន្ទ ១រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី​០២ ខែកក្កដា​ ឆ្នាំ២០២០​ របស់រាជរដ្ឋាភិបាល​ សម្រេចផ្ទេរភារកិច្ចលោក អ៊ឹង ឆាយ​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប ឲ្យទៅកាន់មុខតំ​ណែ​ង​ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត។

នាឱកាសនោះឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានឡើងរាយការណ៍​ជូនអង្គប្រ​ជុំនូវវឌ្ឍន​ភាពការងារ និងភាពរីកច​ម្រើនរបស់ខេត្តលើគ្រប់វិស័យ ខេត្តកំពត គឺខេត្តមួយ ដែល​មានអំណោយផលល្អពីធនធានធម្មជាតិ សម្រាប់ការអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។វិស័យសក្តានុពលរបស់ខេត្តមានអំបិល រោងចក្រស៊ីម៉ង់ត៍ វារីអគ្គិសនី កសិកម្ម នេសាទសមុទ្រ ហើយ​ហេដ្ឋារចនាសម្ព័ន្ធក៏បាន​យកចិត្តទុកដាក់សាងសង់ជួសជុល និងកែ​លម្អជាបន្តបន្ទាប់ សំដៅប្រែក្លាយទឹកដីខេត្តកំពតជាទឹក​ដីទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាសុខភាព សក្តិសមជា​ខេត្ត ដែលទទួលបានជ័យ​លាភី ផ្ការំដួលបីទង និងជ័យលាភី ទីក្រុង​ស្អាត​អាស៊ាន។

ថ្លៃងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យលោកអភិបាលរងខេត្តថ្មី ដែលទើបតែបាន​ទទួលចូលកាន់មុខតំ​ណែងនាពេលនេះ ត្រូវខិតខំរួមសហការសាមគ្គីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ និង​បម្រើសេវាសាធារណជូនប្រជា​ពលរដ្ឋក្នុងខេត្ត ឱ្យបានកាន់តែរីកចម្រើន និងប្រសើរឡើងប​ន្ថែម​ទៀត ហើយត្រូវបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ពិសេ​ស​ក្នុង​ខេត្តកំពតទាំងមូល សំដៅធានាបាននូវកំណើនសេដ្ឋកិច្ច តាមរយៈផលិតកម្មលើគ្រប់ផ្នែក គ្រប់វិស័យ ដើម្បី​លើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន ឱ្យបា​នកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋលេ​ខាធិការបានផ្តាំផ្ញើដល់គណៈបញ្ជាការឯកភាពគ្រប់ជាន់ថ្នាក់ ត្រូវខិតខំអនុវត្តគោ​លនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេ​ស​អនុវត្ត​នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាការលាងដៃនឹងសាប៊ូឱ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
411 នាក់
ម្សិលមិញ :
3952 នាក់
សប្តាហ៍នេះ :
98845 នាក់
ខែនេះ :
550012 នាក់
3 ខែនេះ :
1127746 នាក់
សរុប :
17809554 នាក់