ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោក ម៉ាត់ សេត ​នាំយកអំ​ណោយសប្បុរសជន ចែកជូនប្រជា​ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅស្រុកទឹកឈូ
Fr,10 Juli 2020 (Time 04:48 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


ខេត្តកំពត៖លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ព្រមទាំងមានការ​ចូលរួមពី​ថ្នាក់​ដឹក​នាំ អាជ្ញាធរ មូលដ្ឋានឃុំ និងស្រុកទឹកឈូ ព្រមទាំងក្រុមយុវជន(ស.ស.យ.ក) យុវជន(​សម្ព័ន​យុវជនមុស្លឹមកម្ពុជា)និងសការី កាលពីរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បាននាំយក​អំណោយ​របស់សប្បុ​រសជនប្រទេសសិង្ហបុរី តាមរយៈអង្គការ (Global Ehsan Reliefs Cambodia)​ ដើម្បីចែកជូ​នប្រជាពលរដ្ឋមា​នចំនួន៥០គ្រួសារ រងគ្រោះដោយ​គ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

មានប្រសាសន៍សំណេះសំណាល លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត បាននាំមកនូវ​ការសាកសួរសុខទុក្ខនឹករលឹក និងចូលរួមសោកស្តាយ​ជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះ ពីសំ​ណាក់​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេ​ចគតិព្រឹទ្ធ​បណ្ឌិតប៊ុនរានី​ហ៊ុនសែន​ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចទាំងពីរ តែងតែមានការគិត​គូរយកចិត្តទុក​ដាក់ខ្ពស់ដល់​ប្រជាពលរដ្ឋ និងបានណែនាំផ្ដាំផ្ញើដល់ មន្ត្រីរាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់​និងអាជ្ញាធរ​មូល​ដ្ឋាន ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់​ពូជសា​សន៍ មិនរើសអើង ពិសេសប្រជា​ពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរា​យធម្មជាតិ​និងឧប្បត្តិ​ហេតុផ្សេងៗ ដោយមិនទុកឲ្យប្រ​ជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារ និងគ្មានការដោះ​ស្រាយពីសំ​ណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។ 

ស្របពេលពេលរដូវនេះជារដូវវស្សា អ្នកតំណាងរាស្ត្រក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូម​ឲ្យបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិ មានផ្គររន្ទះខ្យល់​កន្ត្រាក់ជាដើមដែ​លអាច​កើត​មានឡើងជាយថាហេតុ និងបានណែនាំជំរុញដល់បងប្អូនប្រជាពលរដ្ឋផងដែរ ឲ្យមានការយក​ចិត្តទុកដាក់​បង្កបង្កើតផលដើម្បីបង្កើតជីវភាពគ្រួសារ។

ក្នុងឱកាសនោះដែរអ្នកតំណាងរាស្ត្រ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដោយបានលើកឡើងថា បច្ចុប្បន្ននេះ​នៅលើពិភពលោក កំពុងជួបវិបត្តិជំងឺកូវីដ១៩ ហើយជំងឺកាច​សាហាវនេះមិន​ទាន់មាន​ថ្នាំព្យាបាលបានឡើយ។ 

អំណោយដែលបាន​ចែកជូនដល់ពលរដ្ឋរងគ្រោះ ទាំង៥០គ្រួសារ​ពេលនោះ​ក្នុងមួយគ្រួសារៗ​ទទួលបាន​អង្ករ ២០ គីឡូក្រាម, ស្កសរ, ប្រេងឆា, ត្រីខកំប៉ុង, មី និងទឹកដោះគោ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3712 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
107084 នាក់
ខែនេះ :
555966 នាក់
3 ខែនេះ :
1166507 នាក់
សរុប :
17808903 នាក់