ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបា​ទក្រហមកម្ពុជាខេត្តកណ្តាល ទទួលថវិ​ការពីសប្បុរសជន ក្នុងការចូលរួម​អបអរសាទ​រខួបលើក​ទី១៥៧ ទិវាពិភ​ពលោកកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម
Fr,10 Juli 2020 (Time 04:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 444នាក់)


ខេត្តកណ្តាល៖ឯកឧត្តមគង់ សោភ័ណ្ឌ ​អភិបាលនៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណកម្មាធិកា​រសា​ខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល កាលពី​រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បាន​អញ្ជើ​ញ​ចូ​លរួមក្នុងពិធី​ទទួលថវិការពី​សប្បុរសជន​ដែលបាន​បរិច្ចាគថវិ​កាផ្ទាល់ខ្លួន​ក្នុងការចូលរួម​អបអរ​សា​ទរខួបលើកទី១៥៧ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោ​ម​ប្រធានបទ" ខ្ញុំ សន្តិភាព និងកាកបាទក្រ​ហមកម្ពុជា "ថវិកាដែល​សប្បុរស​ជនបាននាំ​យកមក​ជូន​ដល់​សា​ខាមាន៖
១-លោកស្រី អ៊ាន ស៊ីវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page Sivmey Online shop ដែលចែកចាយផលិតផលថែរក្សាសម្ផស្បម៉ាក Ei Ei បានឧបត្ថម្ភ ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារ)
២-លោកវេជ្ជបណ្ឌិត សាន អៀងសេង និងភរិយា ឧបត្ថម្ភថវិកា ៥.០០០ដុល្លារ(ប្រាំពាន់ដុល្លារ)
៣-លោក អ៊ុច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធាន​អនុសាខាកាក​បាទក្រហ​មកម្ពុជា​ស្រុកកណ្តាលស្ទឹង ឧបត្ថម្ភថវិកា ៧.៧៧៧ដុល្លារ(ប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លារ)
៤-លោក ជា សារិទ្ធ ប្រធានមន្ទីរ រ៉ែ និងថាមព​ល ខេត្តកណ្តាល ឧបត្ថម្ភថវិកា ៥.៥០០ដុ​ល្លារ(ប្រាំពាន់​ប្រាំរយដុល្លារ)
៥-លោក វ៉​ន ប៊ុនស៊ីម និងភរិយា ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)
៦-ក្រុមហ៊ុន សមានា ភីភី ឯ.ក ឧបត្ថម្ភថវិកា ៥០០ដុល្លារ(ប្រាំរយដុល្លារ)តាងនាម​ជា អភិ​បាល នៃគ​ណៈអ​ភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូម ប្រសិទ្ធិ​ពរដល់ លោក លោកស្រី សប្បុរសជន​ទាំងអស់សូម​សមប្រកបតែនឹង​ពុទ្ធពរទាំងបួន​ប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2759 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
106131 នាក់
ខែនេះ :
555013 នាក់
3 ខែនេះ :
1165554 នាក់
សរុប :
17807950 នាក់