ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ប្រាក់ សុវណ្ណ អ​ភិបាលខេត្តព្រះវិហារ ដឹក​នាំកិច្ចប្រជុំគណៈប​ញ្ជាការឯកភាព
Di,09 Juni 2020 (Time 03:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 403នាក់)


ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃអង្គារ៍​ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុ​នា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធាន​គណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជា​អធិបតីក្នុងកិច្ចប្រ​ជុំគណៈបញ្ជាកា​រឯកភាពរដ្ឋ​បាលខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ​មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធាន​សា​លាដំបូងខេត្ត មេបញ្ជាការកងកម្លាំងមេបញ្ជាការតាមបណ្តោយព្រំដែន ប្រធានមន្ទីរអង្គភាព​ជុំវិ​ញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក និងសមាជិកជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំ​គណៈបញ្ជាការឯកភាពផ្តោតសំខាន់លើការស្តាប់របាយការណ៍ស្តីពីសន្តិសុខ សណ្តាប់​ធ្នាប់សាធារណៈ ការងារទប់ស្កាត់ការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការកំណត់​រោងសន្និធិលក់ចែកចាយ អនុផលព្រៃឈើដែលមានប្រភពពីសម្បទាន ក្រោមរូបភាពជាច្រក​ចេញ​ចូលតែមួយ ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ ដោយមិនមានការដឹកជញ្ជូនឆ្ងាយពេក ។ហើយ​កិច្ចប្រជុំ​ក៏លើកយកនូវត្រៀមរៀបចំបន្ថែមនូវសាវតា ប្រវត្តិ និងឯកសារពាក់ព័ន្ធនូវនិ​មិត្តសញ្ញារដ្ឋ​បាល​ខេត្ត ដាក់ជូនក្រសូងមហាផ្ទៃពិនិត្យសម្រេច នាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13546 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105914 នាក់
ខែនេះ :
521618 នាក់
3 ខែនេះ :
1130302 នាក់
សរុប :
17735066 នាក់