ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនជ​នសង្ស័យ៣នាក់ ពាក់ពន្ធ័ករណីជួ​ញដូរ និងប្រើប្រាស់គ្រឿងញៀន
Mo,08 Juni 2020 (Time 02:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


ខេត្តកណ្តាល៖ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់សារ​ធាតុ​ញៀន ត្រូវបានកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំព្រែកអំពិល ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង ១៥និ​ង៣០នាទី ថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា គ.ស​ ២០២០ នៅចំណុចភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ជនសង្ស័យទាំង០៣នាក់​ត្រូវកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះរួមមាន:
១-ឈ្មោះ​ទេ​ស វុទ្ធថា ភេទប្រុស អាយុ៣៥ឆ្នាំ  មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​​ (ឃាត់ខ្លួន)។
២-ឈ្មោះប្រាក់ ម៉ាលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ​ភូមិមិនស្គាល់ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះហេង មករា ហៅមាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបានរួមមាន៖
១-ថ្នាំញៀនប្រភេទ​មេតំហ្វេតាមីចំនួន០៧កញ្ចប់មធ្យម(ទំងន់ក្រាម)។
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។
៣-ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ពណ៍ខ្មៅពាក់ស្លាក់លេខភ្នំពេញ1GS 5790 ចំនួន០១គ្រឿង។
៤-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
៥-ឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀននិងសំភារៈ សំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា កន្លងមកឈ្មោះ វុទ្ធ ថា ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាង​សកម្មនៅក្នុង​មូលដ្ឋាន ហើយនៅពេលកើ​តហេតុសមត្ថកិច្ចនគរបាលចុះបង្ក្រាបនិងឃាត់បានឈ្មោះ វុទ្ធ ថា ,ឈ្មោះលី និងឈ្មោះហេង មករា នៅផ្ទះរបស់ឈ្មោះ វុទ្ធ ថា ខណ:កំពុងតែជួញដូរថ្នាំញៀន ហើ​យ​ដក​ហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់មធ្យម រួមជាមួយ​ឧបករណ៍សំរាប់ប្រើ​ប្រាស់ថ្នាំញៀន និងសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

 បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បាននាំជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងមកប៉ុស្តិ៍នគ​របាលរដ្ឋបាលព្រែកអំពិល ដើ​ម្បីធ្វើការសាកសួរ។ក្រោយពីធ្វើការសាកសួរឈ្មោះ វទ្ធ ថា បានឆ្លើ​យសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ចំពោះថ្នាំញៀនគឺឈ្មោះដា ភេទប្រុស មិនស្គាល់អត្ត​សញ្ញាណជាអ្នកយកមក បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងមកអធិការដ្ឋាមននគរបាល ស្រុកខ្សាច់កណ្តាល ដើ​ម្បីបន្តនីតិវិធីតែម្តង  ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7874 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
105558 នាក់
ខែនេះ :
515588 នាក់
3 ខែនេះ :
1136480 នាក់
សរុប :
17743216 នាក់