ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តរតនគិរី បើក​កិច្ចប្រជុំសាមញ្ញលើកទី១២ ​របស់ក្រុមប្រក្សាខេត្ត
Mo,08 Juni 2020 (Time 01:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 446នាក់)


ខេត្តរតនគិរី៖នា​ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ជាប្រធានអង្គប្រជុំ និងឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តរតនគិរី បានដឹកនាំកិច្ច​ប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំ​ទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ អង្គភាព​ចំណុះរចនាសម្ព័ន្ធ រដ្ឋបាលខេត្តជាច្រើនរូបទៀត។

របៀបវារៈនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត កំណត់ហេតុកិច្ចប្រជុំ​សាមញ្ញ​លើកទី១១ ពិនិត្យ ពិភាក្សា និងអនុម័តសេចព្រាងរបាយ​ការណ៍ស្តីពីការអនុវត្តការងា​ររបស់រដ្ឋ​បាល​ខេត្តប្រចាំខែឧសភា និងទិសដៅបន្តប្រចាំខែមិថុនា។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ កត់​សម្គាល់ថា ក្នុងអន្តរកាលនេះយើងកំពុងមានបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជា​តិ និងរីករាលដាលនៃមេរោគកូវីដ-១៩ ដែលបានជះឥទ្ធិពលដ​ល់ជីវៈភាពរស់នៅរបស់​ប្រជាពលរដ្ឋ​។ក្នុងន័យនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ដែលបានខិតខំ​យកចិត្តទុក​ដាក់​ក្នុងការងារលើកកម្ពស់ការអន្តរាគមន៍ សង្គ្រោះ និងឆ្លើយតបចំពោះបញ្ហា​លំបាករបស់ប្រជាព​លរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងនោះអង្គភាពពាក់ព័ន្ធបានកំពុងចុះស្រង់ស្ថិតិពលរដ្ឋក្រីក្រខ្វះខាតដែលបានរងគ្រោះដោយសារបញ្ហាវិបត្តិកូវីដ-១៩ដើម្បីទទួលបានរបបគោលនយោបាយពីរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1640 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
99324 នាក់
ខែនេះ :
509354 នាក់
3 ខែនេះ :
1130246 នាក់
សរុប :
17736982 នាក់