ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្រ្តីនគរបាល​ជាតិ ចំនួន៣៤៧នាក់ ត្រូវបាន​ប្រកាសផ្ទេរភារកិច្ច​តែងតាំងមុខតំណែង និងបំពាក់​ឋាន​ន្តរសក្តិ
Mo,08 Juni 2020 (Time 01:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័ក​ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែ មិថុ​នា​ ឆ្នាំ២០​២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ឋាន​ន្តរសក្តិ ជូនមន្រ្តីន​គរបាលជាតិចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង។

ដែលពិធី​នេះប្រព្រឹត្តទៅនៅសាលប្រជុំអាគាE ក្នុងបរិវេណរដ្ឋបាលខេត្ត​បាត់ដំបងដោយ​មានការអ​ញ្ជើ​ញចូលរួមពី​ លោក​ លោកស្រី​ស្នងការរង​ នាយ នាយរងការិយា​ល័​យជំនា​ញ​ មេបញ្ជាការវរ​សេ​នាតូចនគរបាលការ​ពារព្រំដែនគោក​និងអធិការ អធិការរងនគរ បាលក្រុង​ ស្រុកព្រមទាំង​កងកម្លាំង​ន​គរបាលជាច្រើន​រូប។

មន្រ្តីដែលត្រូវធ្វេីពិធីនាពេលនេះសរុបមានចំនួន៣៤៧​នាក់ ក្នុងនោះនគរបាល​នារីចំនួន​៦៤នាក់​ ដែលចំនួននេះមានមន្ត្រីនគរបាលទើប​ប្រកាសតាំងស៊ុបថ្មីមានចំនួន​១០០​នាក់​ នគរបាលនារី​ចំនួន​៣៣នាក់ផងដែរ។ 

មន្រ្តីនគរបាលដែលត្រូវបានប្រកា​ស​ និងបំពាក់ក្នុងនោះមាន៖
ថ្នាក់ស្នងការរងចំនួន០១នាក់(ប្រកាសភារកិច្ច)
បំពាក់ឋានន្តរសក្តិ៖
-ថ្នាក់វរសេនីយ៍ទោ​ចំនួន០២នាក់
-ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់
-ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់
-ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់
-ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់
-ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់
-ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់
-ថ្នាក់ពលបាលទោចំនួន០១នាក់

មានប្រសាសន៍ក្នុងឱកាសនេះលោកឧត្តម សេ​នីយ៍ទោ អ៊ុច សុខុន បាន​ពាំនាំនូវការផ្តាំផ្ញើសាក​សួរសុខ​ទុក្ខពី​សំណាក់សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហា ផ្ទៃ ពីសំណាក់ឯកឧត្តម នាយឧត្តម​សេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​ព្រមទាំងឯកឧត្តម ងួន រតន:អភិ​បាល នៃគណៈអភិបាលខេត្តបាត់ដំបង​ ដែលសម្តេចព្រមទាំងឯក​ឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់កង​កម្លាំងនគរបាលជាតិ។ 

ជាមួយនេះលោកក៏បានលើកឡើងអំពី​ស្នាដៃ​ សមិទ្ធិផលជាច្រើ​នដែលមន្រ្តី​នគរបាលបានចូលរួមអនុវត្ត​ ក្នុងបុព្វ​ហេតុ​ ការពារជាតិ​ ការពារបូរ​ណ​ភាពទឹ​កដី​ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គ​ម​ផ្តល់នូវភាពសុខសាន្តជូនប្រ​ជា​ពលរដ្ឋ។ 

ជាងនេះទៅទៀតលោកបានណែនាំផ្តាំផ្ញើដល់​កង​កម្លាំងនគរ​បា​លទាំងអស់ដែលទើប​ទទួលបាននូវការប្រ​កា ស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន​ន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាលដែលទើ​បប្រកាសតាំងស៊ុបទាំងអស់ ត្រូវខិតខំ​បំពេ​ញភារ​កិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត ត្រូវគោរព​វិន័យរបស់កង​កម្លាំងនគរបាលជាតិ មានសីល​ធ៌ម អាកប្បកិ​រិ​យា​ស្លូតបូត​ សុភាពរាបសារល្អសក្តិសមជាអ្នក​បម្រើប្រជាពលរដ្ឋ។ 

មន្រ្តីនគរបាលត្រូវតស៊ូប្រឆាំង និងបង្រ្កាបរាល់បទ​ល្មើសគ្រប់ប្រភេទនៅក្នុង​មូលដ្ឋានក៏ដូចជាក្នុង​ដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្ត និងផ្សព្វផ្សាយគោលនយោបាយ​ស្តីពីភូមិ​ ឃុំមានសុវត្ថិភាព​ដោយផ្តោតសំខាន់លើ​ករណីយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ ករណីគ្រឿងញៀន​ ករណីច​រាច​រណ៍ផ្លូវគោក​ និងករណីអគ្គិភ័យ ក្នុងនោះមន្រ្តីនគរ​បាល​មិនត្រូវយកខ្លួនទៅប្រឡូកប្រឡាក់ឬ​ពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ សំខាន់គឺត្រូវធ្វើនូវអំពើ​ល្អគ្រប់ពេលវេលា។

លោកបញ្ជាក់ថា នគរបាលត្រូវមានសាម​គ្គីភាពផ្ទៃក្នុងៗអង្គភាព មានសាម​គ្គីភាពជាមួយអា​ជ្ញាធ​រមូលដ្ឋានភូមិ ឃុំ ក្រុង​ ស្រុកក៏ដូចអាជ្ញាធរ​មាន​សម​ត្ថកិច្ចពាក់ព័ន្ធក្នុង​មូលដ្ឋាន ឬភូមិសាស្រ្ត​ទទួល​ខុស​ត្រូវរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5089 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
102773 នាក់
ខែនេះ :
512803 នាក់
3 ខែនេះ :
1133695 នាក់
សរុប :
17740431 នាក់