ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រថយន្តធុន​ធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូ១គ្រឿង បណ្តាល​ឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់
Sa,06 Juni 2020 (Time 04:30 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តបាត់ដំបង៖ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ រវា​ងរថយ​ន្តធុន​ធំក្រ​ឡុក​ស៊ីម៉ងត៍ បុកម៉ូតូ កាលពី​ថ្ងៃ​សុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោងជាង១៩ បណ្តាល​ឲ្យ​ស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើផ្លូវជាតិលេខ៥៧ ត្រង់ចំណុច​ក្រុមទី​៨ ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន​ឲ្យដឹងថា ករណី​គ្រោះ​ថ្នាក់ចរាចរណ៍រវាងរថ​យន្តធុ​នធំក្រទ្បុក​ស៊ីម៉ងត៍ និងម៉ូតូម៉ា​កហុដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១​៥ ពាក់ផ្លាកលេខ បាត់ដំបង 1W 0032 គឺធ្វើដំណើរមា​នគ្នា​ពីរនាក់ ក្នុងគោលបំ​ណងទៅផ្ទះ នៅស្រុកបាណន់ អ្នកបើកបរម៉ូតូមាន​ឈ្មោះ ហាប់ សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលធ្នង់ ឃុំកន្ទឺមួយ ស្រុកបាណន់ ខេត្តបាត់ដំបង និង​អ្នករួម​ដំណើរ​ជាមួ​យឈ្មោះ នឿត ចិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិ-ឃុំជាមួយគ្នា បានបើកមកដល់កន្លែង កើត​ហេតុ ស្រាប់តែមានរថយន្តធុនធំក្រទ្បុក​ស៊ីម៉ងត៍ ពណ៌សម៉ាក CHENH LON ពាក់ផ្លាកលេខ ភ្នំពេញ 3E 3910 បញ្រ្ចាសទិសគ្នា បុកម៉ូតូចំ​ពីមុខពេញទំហឹងបណ្តាលឲ្យមនុស្ស២នាក់ ស្លា​ប់និង​រងរបួសធ្ងន់តែម្តង​។

ចំណែកម្ចាស់រថយន្តប​ង្កបានបើក​រត់ចូល​ទៅផ្លូវរោងចក្រ ស៊ីម៉ងត៍ ឆ្ងាយ​ពីកន្លែងកើតហេតុ ប្រហែ​ល​៣គី​ទ្បូម៉ែត្រ ទុករ​ថយន្ត​ចោ​លរត់គេ​ចខ្លួនបាត់​។
ក្រោយពីកើតហេតុ​សមត្ថកិច្ចជំ​នាញចរាចរណ៍​ខេត្តបាត់ដំបង ចុះទៅពិនិត្យធ្វើការវាស់វែង យកវត្ថុ​តា​ងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចំណែក​ជនរងគ្រោះ​បានដឹកបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាលបាល ដោយឡែងសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8361 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
170815 នាក់
ខែនេះ :
516572 នាក់
3 ខែនេះ :
1108267 នាក់
សរុប :
17628201 នាក់