ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបា​ទក្រហមខេត្តត្បូងឃ្មុំ នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះ ដោយសា​រខ្យល់ក​ន្ត្រាក់​ចំនួន​២២គ្រួ​សារ នៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ
Sa,06 Juni 2020 (Time 03:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 389នាក់)


ខេត្តត្បូងឃ្មុំ៖នៅ​ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងជាអភិបាលខេត្ត និងលោកជំទាវ ព្រមទាំង​អភិបាលរងខេត្ត ក្រុមការងារកាកបាទក្រហមខេត្ត និងស្រុកក្រូចឆ្មារ បាននាំយក​អំណោយសាខា​កាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយផ្ទះត្រូវខ្យល់កន្ត្រាក់បោកបក់ខូចខាត ចំនួន២២​គ្រួសារ ក្នុងឃុំឈូក ស្រុកក្រូចឆ្មារ នៅបរិវេណអនុវិទ្យាល័យឈូក។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាល និងសម្តែងនូវការ​សោកស្តាយ ក៏ដូចជាពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ដែលរងគ្រោះទាំងអស់ និង​ពលរដ្ឋក្រីក្រលំបាក ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពោល "ទីណាមានទុក្ខលំបាក ទី​នោះមានកាកបាទក្រហមកម្ពុជា គឺនៅក្បែរបងប្អូនជានិច្ច ពិសេសពេលមានគ្រោះធម្មជាតិកើតឡើង ដោយមិនរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វីនោះឡើយ"។

ចំពោះអំណោ​យនាំយកទៅចែកជូនដើម្បីឆ្លើយតបភ្លាមៗនូវទុក្ខលំបាក និងជួយសម្រួលក​ម្រិតជីវ​ភាព​ពលរដ្ឋរងគ្រោះទាំង២២គ្រួសារ មានជាគ្រឿងឧបភោគ បរិភោគ អាកុល និងថវិកាចំនួន​១០ម៉ឺន​រៀល សម្រាប់១៣គ្រួសារ ផ្ទះរងការខូចខាតធ្ងន់ធ្ងរ និងថវិការ០៥ម៉ឺនរៀល សម្រាប់០៩គ្រួសារ ផ្ទះរង​ការខូចខាតតិចតួច៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4933 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159272 នាក់
ខែនេះ :
554998 នាក់
3 ខែនេះ :
1172243 នាក់
សរុប :
17805129 នាក់