ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នាំយកអំ​ណោយ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋងា​យរង​គ្រោះចំនួន៧៣គ្រួសារ ក្នុងក្រុង​ស្ទឹងត្រែង
Sa,06 Juni 2020 (Time 01:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 501នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិ​ការសាខាកាកបា​ទក្រហម​កម្ពុជាខេត្ត​ស្ទឹង​ត្រែង និងជាអភិបាល​ នៃគណៈអភិបាលខេត្ត​ អមដំណើដោយឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រ​តិបត្តិ​សា​ខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំង​អាជ្ញាធរមូល​ដ្ឋាន កាលពីព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ធ ឆ្នាំជូត ទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរ​សុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​កាកបាទ​ក្រហមកម្ពុជា ផ្តល់ជូនប្រ​ជាពលរដ្ឋងាយរងគ្រោះ ដែលជាគ្រួសារក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេ​ម៉ាយគ្មានទីពឹងចំនួន៧៣គ្រួសារ ដែលកំពុងជួបការលំបាកខ្វះ​ខាតក្នុង​សង្កាត់ព្រះបាទ ក្រុងស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង។

អំណោយ​កាកបាទក្រហមកម្ពុជាដែលផ្តល់ជូ​នប្រជាពលរដ្ឋទាំង៧៣គ្រួសារ ក្នុងភូមិចំនួន៣ នៃ​សង្កាត់​ព្រះបាទ ក្រុងស្ទឹងត្រែង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម ត្រីខ១យួរ មី១កេស និងឃីដមួយ (មានមុង១ ភួយ១ ក្រម៉ា១ សារុង១ និងអាវយឺត១)។

នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអ​គ្គមហាសេ​នា​បតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកា​លសម្តេច​តែង​តែគិតគូរពី​សុខទុក្ខរប​ស់បងប្អូនប្រជាពលរដ្ឋ​ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង​ជន​រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើ​សអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះឯកឧត្តម ម៉ុម សារឿន បានសំណូមពរដ​ល់បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ ត្រូវយក​ចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាន​នៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ក្នុងពិភព​លោកយើងនេះ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្ត​ទុកដាក់ក្នុង​ការបង្កបង្កើនផល នៅរដូវវស្សានេះឲ្យបានទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
656 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104028 នាក់
ខែនេះ :
552910 នាក់
3 ខែនេះ :
1163451 នាក់
សរុប :
17805847 នាក់