ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពត នាំយក​អំណោ​យមនុស្សធ​ម៌ ជូនដល់អនុសាខា ក្រុង ស្រុក​ទាំង​៨​ក្នុងខេត្ត ជាលើកទី៤
Fr,05 Juni 2020 (Time 04:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 418នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ ឯកឧត្តម ជាវ តាយ ប្រ​ធានគ​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងសមាជិក សមាជិកា​សាខាកាក​បាទក្រហម​ខេត្ត បានអញ្ជើញប្រគល់​អំណោយមនុស្សធម៌ រប​ស់សាខាកា​កបាទក្រហ​មកម្ពុជាខេត្ត ជូន​ដល់អនុសាខា​កាកបាទក្រហមក្រុង ស្រុកទាំង៨​ក្នុងខេត្តជាលើ​កទី៤បន្តទៀត ដើម្បីយក​ទៅចែកចាយ​បន្តជូនដ​ល់រដ្ឋបាលឃុំ សង្កាត់ និងបងប្អូនប្រជាព​លរដ្ឋ ក្នុងគោលដៅ នៃស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមមូលដ្ឋានក្នុងស្រុក ក្រុងនីមួយៗរប​ស់ខេត្តកំពត​។

អំណោយដែលត្រូវបែងចែកជូនសម្រាប់ដល់​ អនុសាខាកាកបាទក្រហមក្រុងស្រុក និងភូមិទាំ​ងអស់រួមមាន​៖ អង្ករចំនួន៨តោន អាល់កុលចំនួន៧២៨លីត្រ ជែលអាកុលចំនួន១៦០ដប ម៉ាស ៤៨៨ប្រអប់ ខិតប័ណ្ណអប់រំ៨០០សន្លឹក សាប៊ូដុំ២០០ដុំ។

មានប្រសាសន៍ក្នុងឱកាស​នោះឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជាខេត្ត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នូវក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធា​នកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីអនុសាខាក្រុង ស្រុក យុវជនកាកបាទក្រហម​កម្ពុជា និងមន្ត្រី​រា​ជការកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងអស់ ដែលតែង​តែបានខិតខំ​យកចិត្តទុកដាក់​អស់​កម្លាំង​កាយចិត្ត ក្នុងស្មារតីចូលរួមសក​ម្មភាពមនុស្សផល ជួយផ្គត់ផ្គង់ជីវ​ភាពខ្វះ​ខាតការ​លំបាក និងផ្សព្វ​ផ្សាយ អប់រំដ​ល់បងប្អូនប្រជា​ពលរដ្ឋ អំពីវិធានការ​ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមបណ្ដា​មូល​ដ្ឋាននានា ក្នុងខេត្តនាពេលកន្លងមកប្រកបដោយភាពផុសផុល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4812 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159151 នាក់
ខែនេះ :
554877 នាក់
3 ខែនេះ :
1172122 នាក់
សរុប :
17805008 នាក់