ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នាយ​ការិ​យា​ល័យបទ​ល្មើស​គ្រឿងញៀន ខេត្តតាកែវ ឈ្មោះឈុន សុមេធា ​និងស្ត្រីម្នាក់ ត្រូវសមត្ថកិ​ច្ចចាប់​ឃាត់​ខ្លួន ពាក់ពន្ធ័​ករណីជួញដូរ​គ្រឿងញៀន ប្រហែល​២គីឡូក្រាម
Fr,05 Juni 2020 (Time 04:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


ខេត្តតាកែវ៖កម្លាំងនគ​របាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហ​ការជាមួយ​កម្លាំងស្នង​ការដ្ឋា​នន​គរបា​លខេត្តតាកែវ និង​មានការសំរ​បសំរួលនី​តិវិធីពី​លោក សឿន មុន្នីរ័ត្ន ព្រះ​រាជអាជ្ញារ​ងអមសាលាដំបូងរាជធានីភ្នំពេញ និងលោ​ក ជីវ ចាន់តារា ព្រះរាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តតាកែវ កាល​ពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹង​ថ្ងៃទី០៤ ខែ​មិថុ​នា ឆ្នាំ​២០២០ បានចុះ​ចាប់ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរកង​រាជអាវុធហ​ត្ថ​ខេត្តតាកែវ​ ឋា​នៈ​ជានាយ​ការិយាល័​យបទល្មើសគ្រឿងញៀន នឹងជន​សង្ស័យ​ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ ដោយជាប់ជាមួយវត្ថុតា​ងគ្រឿងញៀនប្រហែល២គីឡូក្រាម។

ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរកម្លាំង បានចុះទៅឆែកឆេរ​ក្នុងលំនៅដ្ឋានរ​បស់ជនសង្ស័យ​ចំនួន​ពីរទីតាំង៖
ទី១-នៅផ្ទះរបស់ជនសង្ស័យឈ្មោះ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតា​កែវ ដកហូតវត្ថុតាងដកហូតបានរួមមាន៖ អាវុធខ្លីចំនួន០២ដើម​(ប្រើហ្គាស) ជញ្ជីងថ្លឹងថ្នាំញៀន​ចំនួន​០១គ្រឿង និងរុក្ខជាតិញៀន​(កញ្ឆា)ក្រៀមចំនួន០២ស្បោង។
ទី២- នៅបន្ទប់ជួល​របស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន​៖ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាក​លេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
968 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104340 នាក់
ខែនេះ :
553222 នាក់
3 ខែនេះ :
1163763 នាក់
សរុប :
17806159 នាក់