ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់​វ៉ៃខ្នោះ​បុរស​វ័យ​ចំណាស់ម្នាក់ ចាប់រំលោភ​ចៅស្រី​របស់​ខ្លួនឯង​ រហូត​បានសម្រេច
Mi,03 Juni 2020 (Time 08:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 481នាក់)


ខេត្តព្រះវិហារ៖ហួសចិត្តលោកតាវ័យ​៧៦ឆ្នាំម្នាក់ ចាប់រំលោភ​ចៅស្រី​របស់​ខ្លួន​ រហូត​បានសម្រេច ខ​ណៈ​កំពុងតែ​ដេក​ជុំគ្នា​ជាមួយបងប្រុស​ជនរងគ្រោះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះកាលពី​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ស្រអែម​ត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

បើ​តាម​ប្រភពព័ត៌មានពី​សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ ប៊ូ សេង អាយុ​៧៦​ឆ្នាំ មុខរ​បរ​កសិករ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ខ​.​ស​.​ម ភេទ​ស្រី អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ ​និង​បង​ប្រុស​បង្កើត​ដែលមាន​អាយុ​ទើបតែ​១០​ឆ្នាំ បាន​ដេក​ជុំគ្នា​ជាមួយ​ជីតា ​ក្មេងស្រី​រងគ្រោះ​ដេក​ក្បែ​ជីតា
​ខណៈកំពុងតែ​ដេក​ជុំគ្នា​នោះ បងប្រុស​ជនរងគ្រោះបាន​ភ្ញាក់​បើកភ្នែក​ឡើង ឃើញ​ជីតា​កំពុង​ដេក​ពី​លើ​ប្អូនស្រី​របស់ខ្លួន ឃើញ​ដូច្នោះ​ខ្លួន​ក៏​បិទ​ភ្នែក​សំងំ​ដេក​វិញ ចំណែក​ជីតា​ប្រហែលជា​ដឹងថា​ខ្លួន​មើល​ឃើញ ក៏​ទម្លាក់ខ្លួន​ដេក​ក្រោយ​ក្មេងស្រី​រងគ្រោះ​វិញ​ដែរ។

​រហូតដល់​ម៉ោង​ប្រហែល​៥​ទៀបភ្លឺ បងប្រុស​ជនរងគ្រោះ​ក៏​នាំ​ប្អូនស្រី​របស់ខ្លួន​ដើរមក​ផ្លូវ ដើម្បីរ​ក​ឡាន​ជិះ​ទៅ​ខេត្តសៀមរាប ជួប​ជាមួយ​ជីដូននៅឯ​ខេត្តសៀមរាប ខណៈ​នោះ​ជីតា​កំហូច​បាន​គម្រាម​មិនឱ្យ​ក្មេង​ទាំង​២ និយាយប្រាប់​អ្នកណា​នោះទេ បើ​ហ៊ាន​និយាយ​គាត់​នឹង​សម្លាប់ចោល​។ប៉ុន្តែ​ពេល​កំ​ពុង​ឈរ​ចាំ​ឡាន អ្នកជិ​តខាង​ឃើញ​ក៏​ហៅ​មក​សួរនាំ ពេលនោះ​ក្មេង​ទាំង​២ បាន​និយាយប្រាប់​អស់​ពី​សកម្មភាព​របស់​ជីតា​របស់ខ្លួន​។

ក្រោយពី​ពួកគាត់​បាន​ស្តាប់​ការរៀបរាប់​របស់​ក្មេង​ទាំង​២​រួច ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ភ្លាមៗ​នោះ​សមត្ថកិច្ចមូលដ្ឋាន​ក៏​ចុះមក​ភ្លាម ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជីតាតែម្តង​ព្រមទាំង​បាន​ទូរ​ស័ព្ទ​ប្រាប់​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ដែល​នៅ​ខេត្តបាត់ដំបង​នោះ​ឱ្យដឹង និង​ដាក់ពាក្យ​ប្តឹង​ផងដែរ​។​
​ដោយផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ និង​ការបញ្ជាក់​ពី​គ្រូពេទ្យ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួនទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើ​ម្បី​ចាត់ការ​បន្ត​តាមនិតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4691 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159030 នាក់
ខែនេះ :
554756 នាក់
3 ខែនេះ :
1172001 នាក់
សរុប :
17804887 នាក់