ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក​ម្មករ​សំណង់​ជនជាតិខ្មែរ១នា​ក់បានស្លាប់ និង៣នាក់រងរបួស ​ដោយសារមេកា​រជនជាតិ​ថៃបាញ់ ប​នៅ​ខេត្ត​រ៉ា​ក់យ៉ង
Mo,29 Juni 2020 (Time 01:26 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 421នាក់)


ប្រទេសថៃ៖​ថ្ងៃបើក​លុយពលករខ្មែរនាំគ្នាជួប​ជុំផឹក​ស៊ីនៅរោង​ស្នាក់នៅរបស់កម្មក​រសំណង់ខុនដូ អរិ ជីន នៅ​ក្បែរផ្លូវ​សុខុម វីត បំបែកជាបួនម៉ឺន សាំលី ឃុំម៉ាយតាភុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទាស់​សម្តី​សម្លេងតូច-ធំដាក់គ្នា ត្រូវ​មេការ​សំណង់ជាជ​នជាតិថៃ បាញ់បណ្តាល​ឲ្យ​ស្លាប់១នាក់និងរងរបួស​ចំនួន៣នាក់បញ្ជូនទៅ​សង្គ្រោះនៅឯ​មន្ទីពេទ្យ កាលពីវេលាម៉ោងជាង១២យប់កណ្តាលអាធ្រាត ឈា​ន​ចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។​

បើយោង​តាមការចុះផ្សាយ​របស់គេហទំពរ័ក្នុង​ស្រុករបស់ថៃ​បានបញ្ជាក់ថា មុនកើតហេតុ ខណៈ​ដែល​ក្រុមកម្មករសំណង់ជនជាតិថៃ ខ្មែរ នឹងភូមា នាំគ្នាទៅងូតទឹកនៅបន្ទប់ លោកប្រៃ រោច ដែល​ជាមេ​ការទ​ទួលមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ បាន​ដើរមកពិនិត្យរ​បៀប​រាបរ​យបរិវេណ​ខាង​លើ បានជួបក្រុមកម្មក​រខ្មែរនឹងភូមា ដែលធ្លាប់​មានបញ្ហារឿងកា​រផឹកស៊ីនៅក្នុងរោងកម្មករ ទើប​ចូល​ទៅ​ជជែក ដើម្បីបកស្រាយឲ្យ​យល់ចិត្ត តែក​ម្មករទាំងខ្មែរនឹងភូមា មិនយល់ព្រមធ្វើឲ្យ​មាន​សម្លេង​តូច-ធំកើតឡើង ទើបឈ្មោះ ប្រៃ រោច បានដកយកកាំភ្លើងខ្លីខ្នាត៣៨ពីចង្កេះ បាញ់​ទៅលើ​ក្រុមកម្មករសំណង់​បណ្តាល​ឲ្យកម្ម​ករ​សំណង់ខ្មែរ១នាក់ស្លាប់ និ៣នាក់ទៀត​រងរបួស​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីពេទ្យ។ បន្ទាប់​មកកម្មករ​ដែល​ធ្វើ​ការ​ជាមួយគ្នាទាំងជ​នជាតិខ្មែរ និងភូមា បាន​នាំគ្នាចូលទៅ​ដណ្ដើមកាំភ្លើងពីមេការសំណង់​ដែ​ល​ជាជនជាតិថៃ ​ប្រតែងប្រទង់គ្នារហូតឈា​នដល់ការ​ជាន់ពី​លើបណ្ដា​លឲ្យស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង។

បន្ទាប់ពីទទួលបានការរាយការណ៍ពីក្រុមសង្រ្គោះខេត្តរ៉ាក់យ៉ងថា មានករណី​ប្រើកាំភ្លើង​បាញ់បាញ់​គ្នា​ស្លាប់ នៅរោងស្នាក់នៅរបស់កម្មករសំណង់ សមត្ថកិច្ចក៏ចុះទៅ​កន្លែងកើតហេតុ ប្រទះឃើញ​មនុស្សស្លាប់​ដេកក្នុងថ្លុក​ឈាម នៅមុខបន្ទប់ទឹកដោយគេស្គាល់ឈ្មោះ ប្រៃរោច នួលសៈង៉ា អាយុ​៦១ឆ្នាំ ជាមេការមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ នឹងប្រទះឃើញកាំភ្លើងខ្នាត៣៨ ធ្លាក់​នៅក្បែ​របង្គន់ក្នុងបន្ទប់ទឹក១ដើម។

ក្រៅពី​នោះមានមនុស្សត្រូវគ្រាប់កាំភ្លើងរងរបួសស្រាល-ធ្ងន់ចំនួន៤នាក់ ក្រុមសង្រ្កោះ​បញ្ជូនទៅមន្ទីរ​ពេទ្យរ៉ាក់​យ៉ង ហើយក្នុងនោះមានកម្មករ​ខ្មែរចំនួន៣នាក់ នឹង​ជនជាតិថៃ​១នាក់ ដោយ​អ្នកដែល​រង​របួស​ធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ១នាក់ ជាកម្មករខ្មែរ។
ក្រោយពីកើតហេតុ​សមត្ថកិច្ចតម្រួត បានអញ្ជើញសាក្សីដែល​ឃើញហេតុការណ៍ទៅសាកសួរ ដើម្បីរក​មូល​ហេតុនឹ​ងការពិតបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3253 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54220 នាក់
ខែនេះ :
516374 នាក់
3 ខែនេះ :
1116646 នាក់
សរុប :
17640911 នាក់