ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំ​ពង់ឆ្នាំង បើកកិច្ចប្រជុំពិនិត្យ ​ពិភាក្សា និងរួមយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ
Do,25 Juni 2020 (Time 01:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 393នាក់)


ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២​០២០ លោក ហេង ពិទូ អភិបាលរងខេត្ត និងលោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត តំ​ណាងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងរួមយោបល់លើ​សេចក្ដីព្រាងច្បាប់ស្ដីពី​សណ្ដាប់ធ្នាប់សា​ធារណៈ។

កិច្ចប្រជុំនេះបា​នធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីសមាជិកក្រុម​ប្រឹក្សាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាល​ក្រុង ស្រុក ទីចាត់ការនិងអង្គភា​ពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សេចក្ដីព្រាងច្បាប់នេះ ត្រូវ​បានសិក្សា ស្រាវជ្រាវ និងចងក្រង ដោយគណៈកម្មការតាក់តែងសេចក្ដី​ព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូក និង៤៣មាត្រា មានគោលបំណងធានាការ​គ្រប់គ្រងសណ្ដាប់សាធារណៈ ឲ្យមានរបៀបរៀបរយសោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់​ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។

ដើម្បីប្រមូល​ធាតុចូល និងតម្រូវការជាក់ស្ដែងពីអាជ្ញាធរនៅមូលដ្ឋានថ្នាក់ក្រោមជាតិ គណៈកម្មការ​តាក់​តែងសេចក្ដីព្រាងច្បាប់នេះ បានស្នើសុំរដ្ឋបាលខេត្ត ពិនិត្យ ពិភាក្សា និងរួមយោបល់លើ​សេចក្ដី​ព្រាងច្បាប់នេះ ដើម្បីកែសម្រួលចុងក្រោយដាក់ជូនរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំ ដោ​យមានការសំណូមពរ និងជម្រុញឲ្យមានការពិភាក្សា និងផ្ដល់យោបល់ពីលោក ហេង ពិទូ ប្រធានអង្គប្រជុំ អង្គប្រជុំបានពិភាក្សា ផ្ដល់យោបល់ និងចែករំលែកយ៉ាងផុល​ផុសដើម្បី​បាន​ជាធាតុចូលដាក់ជូនគណៈកម្មការតាក់តែងសេចក្ដីព្រាងច្បាប់ពិនិត្យ និងសម្រេច។

បន្ថែមពីនោះ បន្ទាប់ពីការពិនិត្យ ពិភាក្សា និងរួមយោបល់លើសេច​ក្ដីព្រាងច្បាប់ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈរួចមក លោក ហេង ពិទូ អភិបាលរងខេត្ត បានមានប្រសាសន៍​ក្រើនរំលឹកដល់​អាជ្ញាធរ​ក្រុង ស្រុក និងមន្ទីរអង្គភាព សូមបន្តអប់រំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺឆ្ងងកូវីដ១៩ ស្របតាម​គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល សូមកុំមានការធ្វេសប្រហែសឲ្យសោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3133 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54100 នាក់
ខែនេះ :
516254 នាក់
3 ខែនេះ :
1116526 នាក់
សរុប :
17640791 នាក់