ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាស​ចូលកាន់មុខតំណែង ប្រធានមន្ទីរអ​ប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
Mi,24 Juni 2020 (Time 07:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តព្រះសីហនុ៖រសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោ​ស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង​កីឡា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ​ជាអធិបតីក្នុង​ពិធីប្រកាសចូល​កាន់មុខតំណែង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូ​លរួមពីសំណាក់​ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេ​ត្តព្រះសីហនុ។ 

តាមសេចក្តីប្រ​កាសលេខ ១៦០០អយក.ប្រក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ សម្រេចប្រគល់ភា​រកិច្ចជូនលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុបជន និងកីឡាខេត្តព្រះសីហនុ។  

នាឱកាសនោះដែរ ​លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ  បានមានមតិស្វា​គមន៍ក្នុង​ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ មន្ត្រីមន្ទីរអប់រំ​បានខិតខំយក​អស់កម្លាំងកាយ ចិត្តធ្វើឱ្យវិស័យអប់រំមា​នការរីកចម្រើនបានចូលរួម​ចំណែកបណ្តុះ​បណ្តាលធ​នធានមនុស្សប្រកបដោយកំណើនការងារសមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។

ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ នាពេល​នេះឆ្លើយតបទៅ នឹងតម្រូវការការងារអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន ស្របពេលដែល​ខេត្តព្រះសី​ហនុ មានការអភិវឌ្ឍរីកចម្រើន ។ 

ឯកឧត្តមបណ្ឌិតសភាចារ្យមានចំណាប់អារម្មណ៍ថា ខេត្តព្រះសីហនុហាក់បីដូច ជាប្រទេសសិង្ហបុរី ដោយសារតែសន្ទុះនៃការអភិវឌ្ឍដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ស្របតាមគោលនយោ​បាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមកម្ពុជា មានការរីកចម្រើនហើ​យយុទ្ធសាស្ត្រចតុកោណ បានប្រែក្លាយតំបន់៣ ជាប៉ូលអភិវឌ្ឍន៍ជាតិដ៍មា​នសារៈសំខាន់ក្នុងនោះ​មានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលមានការទាក់ទាញអ្នកវិ​និយោគមកកាន់​ខេត្តព្រះសីហនុប្រែក្លាយជាគុជមួយនៃកម្ពុជា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នាពេលអនាគត ។ 

ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងអប់រំជម្រុញឱ្យជ្រើសរើសសាលា​ក្នុងខេត្តព្រះសីហនុ ជាសាលាគំរូដើម្បីពង្រឹងគុណភាពកម្រិតឧត្តមសិក្សា ដោយធ្វើការបណ្តុះប​ណ្តាល ជំនាញបច្ចេកទេសទីផ្សារ បដិសណ្ឋារកិច្ច ទាមទារឱ្យយើងបង្កើតគ្រឹះស្ថានឧត្តមសិក្សា ឆ្លើយតបតទៅនឹងតម្រូវការទីផ្សារនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2288 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53255 នាក់
ខែនេះ :
515409 នាក់
3 ខែនេះ :
1115681 នាក់
សរុប :
17639946 នាក់