ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងកា​ររងខេត្តមណ្ឌលគីរី ​ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ការងារ ប្រចាំខែមិ​ថុនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត
Mi,24 Juni 2020 (Time 03:31 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តមណ្ឌលគិរី៖​នាព្រឹកថ្ងៃពុធ​ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការ​ តំ​ណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ បានដឹកនាំកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញ​ចូល​រួមពីលោក​ លោកស្រីជាស្នងការរង លោក លោកស្រី​ នាយ នាយរងការិយាល័យជំនាញ លោក​មេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​ការពារព្រំដែន​គោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង០៣ ដែលបានចូលរួមសរុបចំនួន ១៣៤នាក់។

នាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការរង បានមានប្រសាសន៍ណែនាំ សូមអោយកងកម្លាំង​នគរ​បាលជាតិ នៃស្នងការ​នគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ ទៅលើសកម្ម​ភាពការងារប្រចាំថ្ងៃ​ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើ​ម្បីអោយ​គោល​នយោ​បាយនេះ សម្រេចបានជោគជ័យ​ និងបានដាក់វិធានការ​បង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយ ស្តីពីការងារ​ចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងការងារជំនាញខ្លួន។

ត្រូវបន្តចុះល្បាតនូវតាមភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រងជាប្រចាំ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាពជូន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3217 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54184 នាក់
ខែនេះ :
516338 នាក់
3 ខែនេះ :
1116610 នាក់
សរុប :
17640875 នាក់