ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពង់ឆ្នាំ​ ប្រគល់ផ្ទះចំនួន៤ខ្នងបន្ថែមទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច​តេ​ជោ ជូនសមាជិកអតីតយុទ្ធជនជាជនពិការ និងនិវត្តន៍ជន
Di,23 Juni 2020 (Time 08:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 413នាក់)


ខេត្តកំពង់ឆ្នាំង៖លោក ហេង ពិទូ អភិបាលរងខេ​ត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន មេ​បញ្ជាការសឹករងខេត្ត និងជាប្រធាន​សមាគមអតីតយុទ្ធជ​នកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លី​ ស្នងការនគបាលខេត្ត អនុប្រធានស​មាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួម​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និង​ប្រគល់​ផ្ទះ​ចំនួន៤ខ្នង​បន្ថែម​ទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា ជូនដ​ល់សមាជិកអតី​តយុទ្ធជនជាជនពិការចំនួន២​គ្រួសារ និង​និវត្តន៍ជន២គ្រួសារ ក្នុងស្រុក​កំពង់ត្រឡាច និងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមាជិកអតី​តយុទ្ធជនជាជនពិការចំនួន២​គ្រួសារ និង​និវត្តន៍ជន២គ្រួសារ ដែលត្រូវទ​ទួលអំណោ​យ​ផ្ទះចំនួន​៤ខ្នងរួមមាន៖
១-លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
២-​លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀតផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
៣-​លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
៤-​លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំច្រេស ស្រុកកំពង់ត្រឡាច។

ជាមួយគ្នានោះដែរលោក និងក្រុមការងារ ក៏បាន​ឧបត្ថម្ភដល់គ្រួសារ​សមាជិកអតី​តយុទ្ធជន​ទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន​៣០០,០០០៛,អង្ករ២បេ,មី១កេស,ទឹកត្រី២យួរ, ទឹក​ស៊ីអ៊ី​វ២យួរ,​ត្រីខ២យួរ,ដើមស្វាយ ដើមដូង និងមាន់បួនក្បាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7784 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
95595 នាក់
ខែនេះ :
517231 នាក់
3 ខែនេះ :
1109764 នាក់
សរុប :
17709603 នាក់