ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកំពត ប្រគល់វិញ្ញាបណ្ណបត្រ​ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់ ចំនួន​១៥០គ្រួសារ
Di,23 Juni 2020 (Time 04:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សាខេត្ត អមដំណើដោយឯកឧត្តម លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​អភិបាលរងខេត្ត ថ្នាក់​ដឹនាំ មន្រី្តរាជការសាលា​ខេត្ត មន្ទីរ អង្គភាពជំ​នាញជុំវិញខេត្ត អញ្ជើញ​ប្រគល់វិញ្ញា​បណ្ណបត្រ​សម្គាល់​អចលនវត្ថុជូ​នប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅសាលាស្រុ​កដងទង់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍សំណេះសំណាល ដោយបានចាត់ទុក​បណ្ណ​សំគាល់​អចលនទ្រព្យដែល​បានប្រគល់ជូននាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ និងជាឯ​កសារ​ភស្តុតាង​រឹងមាំចំពោះមុខច្បាប់។ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូន​ប្រជាពលរដ្ឋ ឲ្យថែរ​ក្សាបណ្ណឲ្យបា​នគង់វង្សល្អ និងប្រើប្រាស់​ដីឲ្យទៅជាប្រយោជន៍ សម្រាប់ការលើក​កម្ពស់ជីវភាពរបស់​បងប្អូនឲ្យ​បានកាន់តែប្រសើរឡើង។

ជាមួយនោះ ឯកឧត្តម នឹងបន្តពិនិត្យ និងជំរុញដល់ការចេញ​បណ្ណកម្មសិទ្ធដីធ្លីបន្ថែមទៀត ដោយ​រៀប​ចំផែន​ការឲ្យបានច្បាស់​លាស់ដើម្បីកា​រចេញបណ្ណបានលឿន។តាមរបាយ​ការណ៍រ​បស់​លោក​ប្រធានមន្ទីរដែនដី នគរូបនីកម្មសំណង់ និងសុរិយោដី សម្រាប់​ស្រុកដងទង់​បានចុះបញ្ជីដីធ្លី​សម្រេច​ចំនួន ៥ឃុំ ស្មើនឹង២៣ភូមិ ចេញបណ្ណសរុបចំនួន១៧.១០៦បណ្ណ ហើយបានចែកជូនសរុបចំនួន ១៥.៨៨៤បណ្ណ ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋបន្តការ​ប្រុងប្រយ័ត្នខ្ពស់ រក្សាកា​រពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងជំងឺកាចសាហាវនេះ ដោយអនុវត្តតាម​វិធានការរបស់​ក្រសួងសុខា​ភិបាលឲ្យបាន​ជាប់លាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5173 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
92984 នាក់
ខែនេះ :
514620 នាក់
3 ខែនេះ :
1107153 នាក់
សរុប :
17706992 នាក់