ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនយុវជន១នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ នៅភូមិក្បាលកោះ ​ក្រុងប៉ោយប៉ែត
Mo,22 Juni 2020 (Time 04:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រជាការ​ពារភូមិ​ក្បាល​កោះ ​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ម៉ា តូ អាយុ២៤ឆ្នាំ រស់នៅភូមិ​វត្ត​រំដួល ឃុំចំការ​សំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅតាម​បង់ចិញ្ចើម​ផ្លូវសា​ធារណៈ បញ្ជូន​ទៅ​ឲ្យកម្លាំងក​ងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បីចាត់កា​របន្តតាមនិតិវិធី ប​ន្ទាប់ពី​យុវជ​នរូបនេះ បានធ្វើសកម្មភាព​លួចម៉ូតូគេ ១​គ្រឿង​ម៉ាកហ្សូមើ(ZOME) ពណ៌លឿងលាយខ្មៅ អត់ស្លាក​លេខ ដោយ​អូស​ចេញពីកន្លែងផ្សេង មក​ទុកនៅហ្នឹង​ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនកើតហេតុជនសង្ស័យ​ បានធ្វើសកម្មភាពអូសម៉ូតូគេ ចេញពីកន្លែងផ្សេង មក​ទុក​នៅហ្នឹងស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ដោយប្រជាការពារភូមិក្បាលកោះ មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ទើបដឹងថាយុវជនម្នាក់នេះជាអ្នក​លួចម៉ូតូរបស់គេមែន ប​ន្ទាប់មកក៏ធ្វើការឆែកឆេរក​ឃើញ​មាន​លុយ​ជាច្រើនមានទាំងដុល្លារ លុយបាតប្រាក់​ថៃ លុយ​ចិន តែលុយ​ទាំងនោះ​សុទ្ធ​សឹងតែ​ជាលុយ​ក្លែងក្លាយ​ទាំងអស់ រួចក៏ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​កង​រាជអាវុធហត្ថក្រុងតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនទៅសួរនាំបន្ត​នៅមូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត និងស្រាវជ្រាវរកម្ចាស់ម៉ូតូ ដើម្បីឲ្យមកទទួលយ​កត្រឡប់ទៅវិញ៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6086 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
93897 នាក់
ខែនេះ :
515533 នាក់
3 ខែនេះ :
1108066 នាក់
សរុប :
17707905 នាក់