ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជិះម៉ូតូខ្វះ​ការប្រុងប្រយត្ន័ ​បុកគូទរថយន្ត ចតលើ​ដងផ្លូវ បណ្តាលឲ្យ២នាក់ស្លាប់ភ្លាមៗ នៅនឹ​ងក​ន្លែង
Mo,22 Juni 2020 (Time 02:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


រាធា​នីភ្នំពេញ៖បុរស២នាក់បើក​បរម៉ូតូម៉ាកឌ្រីមសង់ក្នុងល្បឿន​យ៉ាងលឿន ​ខ្វះការប្រុងប្រយ័ត្ន ជ្រុល​ទៅបុករថ​យន្តសណ្តោង ​ដឹកទំនិញធុនធំមួយគ្រឿងពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យ​បែក​ក្បាល​ធ្លាយខួស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។
 
ហេតុការណ៍ដ៏គួរ​ឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២​០២​០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោ​ធិ៍​សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះទាំងពីរមិន​ទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
 
បើតាមប្រភពពីកន្លែង​កើតហេតុបានឲ្យដឹងថា មុនកើតហេតុគេ​ឃើញរថយន្តសណ្តោង​ដឹកទំនិញ​ធុនធំមួយគ្រឿង ម៉ាកហីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A-7979​បិតស្លាកឡូ​ហ្គោពិមុខ(L-M-H)​បានចតលើដងផ្លូវ នៅចំណុចកើតហេតុខាងលើ ក្នុងទិសដៅពីកើតទៅលិច ដោ​យ​មិនបានដាក់ស្លាកសញ្ញា​សំគាល់ឲ្យបានត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានបុរសពី​រនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1ID-3028​ធ្វើដំណើរស្រប​ទិសដៅគ្នាពីលិចទៅកើត បានជ្រុលទៅបុកពីក្រោយ ផ្នែកខាងឆ្វេង ពេញទំហឹង​បណ្តាល​ឲ្យ​ជនរងគ្រោះទាំងពីរនាក់ បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើត​ហេតុយ៉ាងអាណោច​អាធ័ម។
 
ក្រោយកើតហេតុសមត្ថកិច្ច​មូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ​បានទំនាក់ទំនងទៅ​សមត្ថ​កិច្ច​ជំនាញចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក​រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
 
ដោយឡែកសពជនរង​គ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចដឹកតាមរថយន្ដ យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរក​សាច់ញាតិមក​ទទួលយកទៅ​ធ្វើបុណ្យតាម​ប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4959 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
167413 នាក់
ខែនេះ :
513170 នាក់
3 ខែនេះ :
1104865 នាក់
សរុប :
17624799 នាក់