ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាព​លរដ្ឋ​ សម្តែងក្តីត្រេកអរយ៉ាងខ្លាំង ​ចំពោះចំណាត់ការរបស់​អភិបាលខេត្តកណ្តាល ដោយ​សម្រេច​ឲ្យ​ដេប៉ូខ្សាច់ ឈឿន​ ម៉ានី​ រុះរើយក​សម្ភារៈ​ចេញ​ពីបរិវេនដីវត្ត ជាបន្ទាន់ក្នុង រ​យៈពេល​៧​ថ្ងៃ
Sa,20 Juni 2020 (Time 07:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 431នាក់)


ខេត្តកណ្តាល៖ថ្លែងនៅចំពោះ​មុខប្រជាពលរដ្ឋជាច្រើ​នរយនាក់​ ក្នុងការចុះ​ដោះស្រាយក្នុង ករណី​ដេ​ប៉ូខ្សាច់ ឈឿន ម៉ានី រំលោភកិច្ច​សន្យាលើ​ការជួល​ដីក្នុងបរិវេណវត្ត រតនៈបុប្ផារាម ហៅ(វត្ត​ព្រែក​អញ្ចាញ​) ស្ថិតនៅក្នុងស្រុក​មុខកំពូល​ ខេត្តកណ្តាល​ នារសៀលថ្ងៃទី១៩​ ខែមិថុនា ឆ្នាំ២០២០​ឯក​ឧត្ដម គង់​ សោភ័ណ្ឌ​ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល​ បានសម្រេច​​ឲ្យ​ដេប៉ូខ្សាច់ ឈឿ​ន​ ម៉ានី​ រុះរើ​យកសម្ភារៈ​ចេញ​ពីបរិវេនដីវត្ត ជាបន្ទាន់ក្នុងរយៈ​ពេល៧​ថ្ងៃ ប្រសិន បើមិនព្រមរុះរើ​ឲ្យ​អស់ទេ គឺ​អាជ្ញាធរនឹង​ត្រូវរឹបអូសសម្ភារៈទៅសាលា​ស្រុ​កមុខកំពូល​ទាំងអស់ ហើយត្រូវតែទទួ​លខុស​ត្រូវ ចំពោះមុខច្បាប់ជាធរមាន ។

ឯកឧត្ដមអភិបាល​ខេត្តសម្រេចបែបនេះបានធ្វើឡើង ខណៈប្រជាពលរដ្ឋ មានការមិនពេញចិត្ត រហូត​ឈាន​ដល់ការតវ៉ា បិទផ្លូវជាតិលេខ6A គឺដោយសារតែ ដេប៉ូខ្សាច់ ឈឿន ម៉ានីរំ​លោភកិច្ចសន្យា​លើ​ការជួល​ដីវត្ត។

ឯកឧត្ដមអភិបាល​ខេត្តបញ្ជាក់ថា ករណីនេះគឺមិនគួរ​ឲ្យកើតមានឡើងនោះទេក្នុងទីវត្តអារាម ព្រោះ​វត្តអារាមគឺជាកន្លែ​ងស្ងប់ស្ងាត់ ជាកន្លែង​សម្រាប់ជួបជុំធ្វើអំពើ​ជាកុសល ដូច្នេះចា​ប់ពីពេល​នេះតទៅ ដីវត្ត​មិនត្រូវ​ជួល​ឲ្យអ្នកណាទៀតទេ ជៀសវាងកុំ​​ឲ្យមានបញ្ហាដូចក​រណីនេះកើតឡើងម្តងទៀត។

សូមបញ្ជាក់ដែរថា បើយោងលើកិច្ច​សន្យាជួល​ដី ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ របស់លោក ស៊ឹម ប៉ុន ​ជាគណៈកម្មាធិ​ការអាចារ្យវត្ត បានឯក​ភាពគ្នាជួល​ដីនៅខាងមុខវត្តព្រែក អញ្ចាញឱ្យទៅឈ្មោះ ឈឿន ប៊ុនឆាន និងឈឿន ម៉ានី ដើម្បីធ្វើអា​ជីវកម្មគ្រួស ខ្សាច់ រយៈពេល៣ឆ្នាំ ប៉ុន្តែ រហូតមកដល់​ពេលនេះម្ចាស់អាជីវកម្ម រូបនេះនៅតែបន្តយកគ្រឿងចក្រទៅ​ជីកដីវត្តជាប់មាត់ទន្លេ ដឹកយក​ទៅលក់​ជារៀងរាល់ថ្ងៃ ទោះកិច្ចសន្យាត្រូវ​បានអស់សុពលភាពរយៈពេល១១ខែកន្លងមកហើយ ដោយ​គណៈ​កម្មាការវត្ត​បានឯកភាពគ្នាឈប់ជួលបន្ត ដើម្បីយកទីនេះ​ធ្វើជារម្យនីយដ្ឋាន​សាធារណៈ​ជូនប្រជាពលរដ្ឋវិញ។បន្ទាប់ពីបានបញ្ចប់ការដោះស្រាយរួចហើយ ឯកឧត្ដមអភិបាលខេត្ត ក៏ប្រគេន​ស៊ីម៉ង់តិ៍​ចំនួន២០តោន ជូនដល់ព្រះចៅ​អធិការវត្ត រតនៈបុប្ផារាម ហៅ ( វត្តព្រែកអញ្ជាញ ) ហើយ​ឯកឧត្តម គង់ អៀង អគ្គនាយករងវិស្វកម្ម ក្រសួងការពារជាតិ និងជាប្រធាន​ក្រុមការងារថ្នាក់​ជាតិចុះជួយ​ឃុំព្រែកអញ្ចាញ បានជួយ​កសាងផ្លូវបេ​តុងមួយខ្សែផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4139 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
91950 នាក់
ខែនេះ :
513586 នាក់
3 ខែនេះ :
1106119 នាក់
សរុប :
17705958 នាក់