ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ថ្នាក់ដឹកនាំខេត្តកែប បានអញ្ជើញប្រគេន​ចង្ហាន់​​ និងនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ នៅវត្តកំពង់ត្រឡាច​ និងវត្តភ្នំ​ព្រួស
Sa,20 Juni 2020 (Time 05:41 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 476នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃសៅរ៍ ១៥រោច​ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិ​ថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​​អភិបាលខេត្តកែប  និងលោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញ​ប្រគេន​ចង្ហាន់ និងនាំយកនូវទេយ្យវត្ថុដល់សមណសិស្ស នៅវត្តកំពង់ត្រឡាច និងវត្តភ្នំព្រួស ស្ថិត​នៅ​សង្កាត់ព្រៃធំ ក្រុងកែប។

ក្នុងពិធី​នោះដែរ ក៏មានការអញ្ជើញ​ចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោ​ក​ស្រី អភិបា​លរងខេត្ត លោកឧត្តមសេនីយ៍ វរៈសេនីយ៍ លោក លោកស្រី​ប្រធានមន្ទី​រអង្គភា​ពជុំវិ​ញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃគណៈអភិបាលខេត្ត បានលើកឡើងថា ក្រោមការ​យកចិត្តទុក​ដាក់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រប់ទីអា​រាម​ទាំងអស់នៅទូទាំង​ប្រទេស ទទួលបានការឧបត្ថម្ភជា​ទេយ្យទាន ថវិកាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាប្រចាំ ដោយមិនឲ្យទីអារាម​ណាមួយ ខ្វះខាត ជួបការលំបាក ដោយអាជ្ញាធរ​មិ​នបានដឹងនោះឡើយ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយឡែក សម្រាប់ទីអារាមនៅខេត្តកែប ក៏មានការខ្វះខាត​នៅស្បៀង និងសម្ភារៈសម្រាប់ផ្គត់ផ្គង់នៅទីអាមប្រចាំថ្ងៃផងនោះ លោកព្រមទាំង​សហការីទាំងអស់​ក៏នាំ​យកនូវទេយ្យទាន ថវិការ និងសម្ភារៈប្រើប្រាស់ប្រគេន ព្រះសង្ឃនៅវត្តចំនួន​ពីរនាថ្ងៃ​នេះ​ដែល​មានវត្ត​កំពង់ត្រឡាច និង វត្តភ្នំព្រួស ដែលស្ថិតនៅ ភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង​កែប ខេត្ត​កែប។

ចំពោះទេយ្យទាន​ដែលប្រគេនព្រះសង្ឃនាពេលនោះរួមមាន៖អង្ករ មី ទឹកក្រូច ទឹកសុទ្ធ និងថវិការ ៣,០០០,០០០រៀល សម្រាប់ប្រគេនវត្តកំពង់ត្រឡាច និងថវិកា ៣,៣៦២,០០០រៀល​ប្រគេនវត្តភ្នំ​ព្រួស។

ជាមួយនេះលោកក៏បាន ​មានប្រសាសន៍ទៅកាន់ព្រះសង្ឃ សមណសិស្សគ្រប់​ព្រះអង្គ សូមចូលរួម ថែរក្សាវិស័យព្រះសាសនា ខិតខំប្រតិបត្តិតាមគន្លងធម៌វិន័យរបស់ព្រះពុទ្ធ និងដាច់ខាតជៀសឲ្យ​ឆ្ងាយពីគ្រឿងញៀន។

ជាចុងបញ្ចប់ លោ​កក៏សូមឲ្យព្រះសង្ឃសមណសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនា​ម័យជាប្រចាំ និងអនុវត្តតាមវិធានការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីប​ង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ និងជំងឺឆ្លងផ្សេងៗ ទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2625 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
90436 នាក់
ខែនេះ :
512072 នាក់
3 ខែនេះ :
1104605 នាក់
សរុប :
17704444 នាក់