ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រ​គេនទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថ​វិកាមួយចំនួន​ ប្រ​គេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​អស់ត្រីមាសនៅ វត្តស្វាយប្រហួ​ត
Sa,20 Juni 2020 (Time 04:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 493នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសៅ១៥រោច​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២០នេះ ឯកឧត្តម​ ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងលោកជំទា​វកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអ​ធិការកិច្ច ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​ នៃគណៈអភិបាល​ខេត្តស្វាយរៀង​ អមដំណើរដោយ​អ្នកតំ​ណាង​រាស្ត្រ មណ្ឌលស្វាយរៀង ក្រុមការងារ អាជ្ញាធរដែនដី និ​ងពុទ្ធបរិស័​ទជា​ច្រើ​នរូប​ បាន​អញ្ជើញ​ប្រគេន​ទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងថវិកាមួយ​ចំនួនប្រគេនព្រះ​សង្ឃគង់ចាំ​ព្រះវស្សាអស់​ត្រីមាសនៅ វត្តស្វាយប្រហួត ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ។

នាឱកាសនោះលោកជំទាវជំទាវ​ ម៉ែន សំអន បានមានប្រសាសន៍ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិ​ធី​បុណ្យមួយ​ដែលមាន​សារសំខាន់ ក្នុងព្រះពុទ្ធ​សាសនា ជាពេលវេ​លាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និង​សាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ការចូល​ព្រះវស្សា គឺជាព្រះវិ​ន័យ​ដែល​ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃ​សាវ័កគ្រប់ អង្គប្រតិបត្តិតាម ដែល​មានរយៈ​ពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥កើត ខែអស្សុជ។​ការកាន់ព្រះវស្សា គឺព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់មាន​ព្រះបំណ​ង ចង់ឱ្យព្រះសង្ឃ មានភាពងាយ​ស្រួលក្នុងរដូវវស្សារ​យៈពេល​បី​ខែនេះ ដែ​លជា​រដូវភ្លៀងធ្លាក់​ជោកជាំ។

លោកជំទាវ ម៉ែន សំអន ថ្លែងបន្តថា ពិធីបុណ្យនេះដែរក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតន​ត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផ​លបុណ្យជូនដល់ញ្ញាតិការទាំង៧ សណ្តាន និងបុព្វការីជ​នដែលបាន​ចែកឋានទៅកា​នបរលោកខាងមុខ មកទទួល​យកផល្លាអានិសង្ឃ ដែល​កើតចេញអំពីបុណ្យក្នុងថ្ងៃ​នេះ តាមបែបប្រពៃ​ណីព្រះពុទ្ធសាសនា ដែលជាសា​សនារបស់រដ្ឋ។

ទន្ទឹមនោះលោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំ​ណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ជូនបងប្អូនប្រជា​ពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេរ​តែងតែគិត​គូរខ្ពស់ចំពោះ​ជីវភាពប្រចាំថ្ងៃរ​បស់​ប្រជាពលរដ្ឋ​។ក្នុងនោះ​លោកជំទាវ​បាន​រំលឹកថា​ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ គឺជារយៈ​ពេលគម្រប់៤៣ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលយុទ្ធជន ហ៊ុន សែន ក្នុង​វ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្ត​ដ៏ស្ម័គ្រស្មោះ៤រូបផ្សេង បានសម្រេចចិត្តក្នុង​ស្ថានភាពដ៏តាន់​តឹងបំផុត​លា​ចាក​ទឹកដី លា​ចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ​ជាទីស្រឡាញ់ឆ្លងកា​ត់ព្រំដែន ទាំងគ្រោះ​ថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀត​ណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជា​ជនកម្ពុជា ចេញពី​ក្រញាំ​បិសាចដ៏សែនឃោរឃៅ ប៉ុល ពត។

លោកជំទាវ​ ម៉ែន សំអន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិ​ស័ទ​ចំណុះជើងវត្តទាំងអស់ ឱ្យបន្តកា​រប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លង​ដ៏កាចសាហាវកូវីដ១៩ ដោយ​បង្កើន​ការធ្វើអ​នាម័យ ដើម្បីសុខភាពរស់នៅឱ្យបានល្អ ជាពិសេសត្រូ​វពាក់ម៉ាស ឬក្រម៉ា និងត្រូវ​ដុស​លាង​សម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគផងដែរ។​ ហើ​យត្រូវបង្កើនការ​ផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម។ចំណែ​កឯអា​ជ្ញាធ​រត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិ​ភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួម​គោរពច្បាប់ច​រាចរណ៍​ទាំងអស់គ្នាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5906 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
93717 នាក់
ខែនេះ :
515353 នាក់
3 ខែនេះ :
1107886 នាក់
សរុប :
17707725 នាក់