ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាល​ខេត្តព្រះវិហារ បើកកិច្ចប្រជុំផ្ស​ព្វផ្សាយ ស្តីពីការ​ប្រកាស​ និងដាក់ឲ្យដំណើរការ មន្ទីរសុ​ខា​ភិបាល នៃរដ្ឋបាលខេត្ត
Fr,19 Juni 2020 (Time 03:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 418នាក់)


ខេត្តព្រះវិហា​រ៖ឯកឧត្ដម ប្រាក់ សុវណ្ណ  អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុម​ប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ អញ្ជើញជាអធិបតីភាព​ក្នុងពិធីផ្សព្វ​ផ្សាយ​ស្តីពីការប្រកាស និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានក្រុមប្រឹ​ក្សា​ក្រុង ស្រុក អភិបាលក្រុង ស្រុក  ថ្នាក់ដឹកនាំក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ​អង្គភាព​ជុំវិ​ញខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមណ្ឌលសុខភាព ប្រធាន​ប៉ុស្ដិ៍សុខាភិបាលទូទាំងខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត លោកស្រីប្រធាន​ការិយាល័យប្រជាពលរដ្ឋ អង្គការដៃគូ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធសរុបចំនួន២១០នាក់។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសអន្តរក្រសួងលេខ១៥២ ស្ដីពីការរៀបចំនិងការប្រព្រឹត្ត​ទៅរ​បស់មន្ទីរ​សុខាភិបាល នៃរដ្ឋបាលរាជធានីខេត្ត និងប្រកាសអន្តរក្រសួងលេខ ១៨២ ស្ដីពីលក្ខខ​ណ្ឌ​ហិរញ្ញវត្ថុ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុ មានភ្ជាប់លក្ខ​ខណ្ឌ​ទៅឲ្យរដ្ឋបាលរាជធានី ខេត្ត សម្រាប់ អនុវត្តមុខងារគ្រប់គ្រង និងផ្ដល់សេវាសុខាភិបាល ឲ្យ​ស្ថិត​នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5413 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
93224 នាក់
ខែនេះ :
514860 នាក់
3 ខែនេះ :
1107393 នាក់
សរុប :
17707232 នាក់