ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិស្សសា​លាបឋ​មសិក្សាចំនួន៣ ទទួលអំ​ណោយជាសម្ភារ​សិក្សា ពីរដ្ឋបាលខេត្តកែប
Fr,19 Juni 2020 (Time 03:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


ខេត្តកែប៖ដើម្បីអបអរ​សាទរ នៃការរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើ​កទី៧១ ទិវាពិភព​លោក​ប្រឆាំ​ងពលកម្មកុមារ ១២ មិថុនា លើ​កទី១៩ និងទិវាកុមារកម្ពុជា​២០២០ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយ ជាសម្ភារៈ​ដូចជា ប៊ិច សៀវភៅ ខ្មៅដៃ និងសម្ភារៈផ្សេងទៀត ដល់សិស្សសាលាបឋមសិក្សាចំនួន៣ គឺសា​លាប​ឋមសិក្សាព្រៃតាកុយ សាលាបឋមសិក្សាត្រពាំងឈូក និងសាលាបឋមសិក្សាចំការស្វាយ នៅ​ក្នុង​បរិវេ​ណសាលាបឋមសិក្សាព្រៃតាកុយ។

បន្ទាប់ពីបានអានសារលិខិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា ស្តីពី​ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើ​កទី៧១ ទិវាពិភពលោក​ប្រឆាំងព​លកម្មកុមារ ១២ មិថុនា លើ​កទី១៩ និងទិវាកុមារកម្ពុជា​ ២០២០ រួចមក លោក ងិង ងិងដា មាន​ប្រសាសន៍ថា កុមារគឺជាធន​ធានមនុស្សជាទំ​ពាងស្នងឫស្សី ដែលមិនអាចខ្វះ​បានសម្រាប់​ការអ​ភិវឌ្ឍប្រទេសជាតិនាពេលអនាគត់ ហេតនេះយើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍ​កុមារ​អោយ​បានល្អប្រសើរ។

ការអប់រំ ការពារគឺជាភារកិច្ចយ៉ាង​សំខាន់ ដែលតម្រូវអោយមានការអនុវត្ត តាមបែបពហុវិស័យ មិន​មែនតែវិស័យ​អប់រំម្នាក់ឯងនោះទេ គឺត្រូវមានការតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ និងថែរ​ក្សា​សុខភាពអានាម័យ ដោយផ្តោតជាពិសេសលើកុមារដែលរងគ្រោះ និងងាយរងគ្រោះ សំខាន់​ជាង​នេះ គឺទប់ស្កាត់ការចម្លងជំងឺ Covid-19 ទៅក្នុងសហគមន៍ និងចម្លងទៅកុមារ ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខឹតខំទប់ស្កាត់អំ​ពើហិង្សា​លើកុមារ ដូចជាការលើកកម្ពស់ការយល់ដឹងរបស់សារធារណជនទើលើកុមារ បណ្តុះបណ្តាល អាជ្ញាធរពា​ក់ព័ន្ធ ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ការអប់រំឪពុកម្តាយ ក្នុងការថែទាំកុមារ តាមបែបវិជ្ជ​មានជំនាញ និងការដោះស្រាយបញ្ហាសម្រាប់ប្តីប្រពន្ធផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2564 នាក់
ម្សិលមិញ :
55962 នាក់
សប្តាហ៍នេះ :
90375 នាក់
ខែនេះ :
512011 នាក់
3 ខែនេះ :
1104544 នាក់
សរុប :
17704383 នាក់